ភ្នំពេញ៖ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៤ បានសម្រេចលុបឈ្មោះ លោកវរសេនីយ៍ត្រី ផាត ផានណូ អត្តលេខ ០៦៩៣០១ ជំនួយការ នាយកដ្ឋានបញ្ជូនសារក្រសួងការពារជាតិ ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ បន្ទាប់ពីមន្ត្រីយោធារូបនេះ បាញ់បោះអនាធិបតេយ្យនៅសង្កាត់ បឹងព្រលឹត ខណ្ឌ ៧មករា កាលពីថ្ងៃទី២ ខែ ឧសភា ឆ្នាំ ២០២៤ ៕
