កណ្តាល ៖ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្រុកពញាឮ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០១នាក់ ភេទប្រុស។ វត្ថុតាងចាប់យករួមមាន: ថ្នាំញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់, ម៉ូតូ ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕
ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល