កំពង់ស្ពឺ៖ ករណីផ្ទុះឃ្លាំងស្តុកគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៤.២៥នាទី បណ្តាលឱ្យ៖
– មនុស្សចំនួន ២០នាក់ (ស្លាប់ទាំងអស់ )ក្នុងនោះ មាននាយទាហានខេត្តកោះកុងចំនួន ១៥នាក់ និងនាយទាហានទីបញ្ជាការយោធភូមិភាគ ចំនួន ៥នាក់។
-ចំពោះអាវុធ-គ្រាប់ មកពីខេត្តកោះកុងមាន រថយន្ត ០៥គ្រឿង (ផ្ទុះខ្ទេចរថយន្ត ១គ្រឿងរួមទាំងអាវុធ គ្រាបនៅលើរថយន្ត, រថយន្តមួយគ្រឿងទៀតខូចធ្ងន់ធ្ងរផ្នែកខាងក្រៅតែអាវុធគ្រាប់នៅលើនឹង, ០៣គ្រឿងទៀត មិនទាន់បានដាក់អាវុធគ្រាប់ចុះ)។
-អគារខូចខាតធ្ងន់ធ្ងរ ចំនួន ០៤ខ្នង(អាវុធគ្រាប់ក្នុងឃ្លាំង០៣ខ្នង ខូចខាតទាំងស្រុង, អគារស្នាក់នៅ០១ខ្នង និងអគារការិយាល័យក្នុងទីបញ្ជាការយោធភូមិភាគ ខូចខាតផ្នែកខាងក្រៅរួមមានទ្វា បង្អួច និងដំបូល)។
-ខូចខាតផ្ទះប្រជាពលរដ្ឋជុំវិញទីបញ្ជាការយោធភូមិភាគ ចំនួន ២៥ខ្នង៕