ជិះម៉ូតូបង្កគ្រោះថ្នាក់ចរាចរណ៍ រួចគំរាមកំហែងទារប្រាក់ពីជនរងគ្រោះចំនួន៩០,០០០៛

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១១:១០​នាទី កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់​ពី​បទ​កំហែង​យក​(​ប្រើ​រូប​ជិះ​ម៉ូតូ​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍​រួច​គំរាមកំហែង​ទារប្រាក់​ពី​ជន​រង​គ្រោះ​អស់​ចំនួន​៩០,០០០៛(​ប្រាំបួន​ម៉ឺន​រៀល​) ឃាត់ខ្លួន​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៥០៥Eo ផ្លូវ​លេខ​១២៨ ក្រុម​ទី​៧ ភូមិ​៤ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​បណ្តោយ​ផ្លូវ​លេខ​៥៩២ កែង​ផ្លូវ​លេខ​៣០៧ ក្រុម​ទី​៥៣ ភូមិ​១២ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៧:៤០​នាទី​។

ជនសង្ស័យ​មាន​ឈ្មោះ ឡេ​ង ប៉​ឆាយ ហៅ ឆាយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​៥០៥Eo ផ្លូវ​លេខ​១២៨ ក្រុម​ទី​៧ ភូមិ​៤ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ​វត្ថុ​តាង​ចាប់​យក​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក Honda Cub ស៊េរី​2005 ព​ណ៍​ទឹកប៊ិច ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1AP-0185 ដែល​មាន​លេខ​តួ​: 2706351 លេខ​ម៉ាស៊ីន​: 3106360 (​ជា​ម៉ូតូ​របស់​ជនសង្ស័យ​រូប​នេះ​ជិះ​ធ្វើ​សកម្មភាព​)។

May be an image of 2 people, people playing basketball and text

ជន​រង​គ្រោះ​មាន​ឈ្មោះ ដេ​ត ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ គ្រូបង្រៀន ស្នាក់​នៅផ្ទះ​លេខ​៦៥៩ ផ្លូវ​ទន្លេសាប ក្រុម​ទី​៥ ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ម៉ូ​លី​កា ភេទ​ស្រី អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ សិស្ស​ថ្នាក់​ទី​១១ ស្នាក់​នៅផ្ទះ​ជាមួយ​ម្ដាយ​ឈ្មោះ ញ៉ែ​ម លី​ដេ​ត ។ សម្ភារ​:​បាត់បង់​មាន​​ទឹកប្រាក់​ចំនួន​៩០,០០០៛ (​ប្រាំបួន​ម៉ឺន​រៀល​) ជា​ប្រាក់​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោៈ​សំអាត កែវ​ម៉ូ​លី​កា ដែល​ត្រូវ​ជនសង្ស័យ​ឈ្មោះ ឡេ​ង ប៉​ឆាយ ហៅ ឆាយ កំហែង​យក​ក្នុង​ពេល​កើតហេតុ​) ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​បន្ត​តាម​នីតិវិធី៕

ប្រភព៖​ អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក