ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីប្រើប្រាស់​សារធាតុ​ញៀន​

0

ព្រះវិហារ៖ នៅ​ថ្ងៃ​ទី​២៥​ ខែមេសា ​ឆ្នាំ​២០២៤ វេលា​ម៉ោង ១៤:៣០​នាទី នៅ​ចំណុច ភូមិ​ដា ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​ ដោយ​មានការ​ចង្អុលបង្ហាញ​ពីរ លោក ឧត្តមសេនីយ៍ត្រី កង សៅ​គុណ មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ កម្លាំង​អាវុធហត្ថ​ស្រុក​សង្គម​ថ្មី ចំនួន​០៧​នាក់ អាវុធ​AK47 ចំនួន​០២​ដើម រថយន្ត​០១​គ្រឿង ម៉ូតូ ០៣​គ្រឿង ដឹកនាំ​ដោយ លោក អនុសេនីយ៍ទោ ស្រី វណ្ណ​នី មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សង្គម​ថ្មី បាន​ធ្វើការ​បង្ក្រាប​ករណី ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

លទ្ធផល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​មានឈ្មោះ ៖
១-​ឈ្មោះ សា​មុត ម៉ៃ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កសិករ​រស់នៅ ភូមិ​តាបស់ ឃុំ​ស្ដៅ​ស្រុក​សង្គម​ថ្មី ព្រះ​វិហារ​។
២-​ឈ្មោះ រិ​ន រិ​ទ្ធ​ធីតា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កសិករ​រស់នៅ ភូមិ​ដា ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។

​ចាប់​យក​សម្ភារ​:​មួយ​ចំនួន​=​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន ០១​កញ្ចប់ ម៉ូតូ​០១​គ្រឿង នឹង ទូរស័ព្ទ​ដៃ ០១​គ្រឿង​។ បច្ចុប្បន្ន​ ជនសង្ស័យ​និង​វត្ថុ​តាង​ចាប់​យក​ខាងលើ បាន​ប្រគល់​ជូន​លោកនាយ​ការិយាល័យ​ទទួល​ជំនាញ​គ្រឿងញៀន​កសាង​សំនុំរឿង​បញ្ជូន​ទៅ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសង្គមថ្មី