ការធ្វើតេស្តរកសាធារធាតុញៀនគ្រឿងញៀន របស់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង

0

បាត់ដំបង​៖ នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែមេសា ឆ្នាំ​២០២៤ លោក ព្រួញ រិ​ទ្ធ​ថា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តបាត់ដំបង បាន​ដឹកនាំ មន្ត្រីរាជការ មន្ត្រី​ជាប់កិច្ចសន្យា ធ្វើតេស្ត​រកសា​ធារ​ធាតុ​ញៀន​គ្រឿងញៀន នៅ​សាល​ប្រជុំ​អគារ E សាលាខេត្ត​បាត់ដំបង ស្រប​តាម​បទបញ្ជា​លេខ ០១ បប របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តី​ពី​ការ​ដាក់​ចេញ​វិធានការ​ម៉ឺងម៉ាត់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿងញៀន​ខុសច្បាប់ នៅ​តាម​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែល​ជា​លទ្ធផល​នៃ​ការ​ធ្វើតេស្ត គឺ​ពុំ​មាន​មន្ត្រីរាជការ និង​មន្ត្រី​ជាប់កិច្ចសន្យា​ណា​ម្នាក់​មាន​សារធាតុ​ញៀន​ឡើយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​មន្ត្រី​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មានការ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ឬ​មាន​សារធាតុ​ញៀន​គ្រឿងញៀន នឹង​ត្រូវ​បាន​ចាត់វិធានការ​បញ្ចប់​មុខ​តំណែង និង​បណ្តេញ​ចេញពី​ក្រប​ខណ្ឌ ដោយ​អនុលោម​តាម​បទបញ្ជា​លេខ ០១​បប គឺជា​ការ​អនុវត្ត​គោលការណ៍​ដឹកនាំ ‘’​សម្អាតផ្ទះ​យើង​’’ របស់ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ដើម្បី​ពង្រឹង​ធនធានមនុស្ស ប្រកបដោយ​ភាព​ស្អាតស្អំ និង​ភាព​ជា​គំរូ​នៃ​ការ​អនុវត្ត​ច្បាប់ ៕

ប្រភព៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង