ឆក់បានសម្រេចហើយ ប៉ុន្តែជិះគេចមិនផុតពីសមត្ថកិច្ចដដែរ

0

ភ្នំពេញ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​២១៖១៥​នាទី លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន​ទទួល​ផែន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​មាន​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដោយ​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ទោ ប៊ុត ស៉ី​ម៉េ​ង នាយការិយាល័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ល្បាត​តាម​បណ្តោយ​ផ្លូវ​លេខ​R៦ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក៏​ប្រទះ​ឃេ​ី​ញ​ជនសង្ស័យ ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង​មាន​គ្នា​ចំនួន​០២​នាក់​បាន​ធ្វេ​ី​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​រង​គ្រោះ​ដែល​កំពុង​ឈប់​ម៉ូតូ​បាន​សម្រេច​។

ភ្លាម​នោះ​កម្លាំង​ជំនាញ​ការិយាល័យ​ធ្វេ​ី​ការ​ប្រដេញ និង ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ផ្លូវថ្នល់​រទេះ​ភ្លេ​ី​ង ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ឈ្មោះ មុ​ឹ​ង វិបុល ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​ស្នាក់​នៅផ្ទះ​លេខ​១៥៥ ផ្លូវថ្នល់​រទេះ​ភ្លៀង សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​(​ជន​ដៃដល់​)​។ រីឯ​ឈ្មោះ ជាតិ ដែល​ជា​អ្នក​បេ​ី​ក​ម៉ូតូ​បាន​រត់គេច​ខ្លួន​បាត់​។

សម្ភារ​ដកហូត​មាន ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ​កណ្តាល​1J-3063(​របស់​ជនសង្ស័យ​) និង​ទូរស័ព្ទ​ដៃ​ម៉ាក iPhone 12pro max ពណ៌​ខៀវ (​របស់​ជន​រង​គ្រោះ​)​។​ទូរស័ព្ទ​ខាង​លេ​ី​កម្លាំង​ជំនាញ​បាន​ប្រគល់​ទៅ​ឲ្យ​នារី​រង​គ្រោះ​វិញ​។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ​ខាង​លេ​ី​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដេ​ី​ម្បី​ធ្វេ​ី​ការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ