ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

0

កំពង់ស្ពឺ៖ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៤:៣០​នាទី កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី បាន​ល្បាត​ដល់​ចំណុច​ផ្លូវលំ​ខាងជើង​វត្ត​បាក់​ក ភូមិ​បាក់​ក ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ចំនួន ០៣​នាក់៖

១-​ឈ្មោះ ហុ​ឹ​ម ម៉ុង​យ៉ា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​ប្រវឹក​ពង ឃុំ​ទឹកល្អក់
២-​ឈ្មោះ ហង្ស ច​ន្នី ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ រស់នៅ​ភូមិ​ភ្នៅ​ខាងត្បូង ឃុំ​ព្រៃ​ញាតិ
៣-​ឈ្មោះ ឆោម ហៀ​ង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​បឹង​ងោង ឃុំ​ទឹកល្អក់
បាន​ធ្វើការ​ត្រួតពិនិត្យ​ដកហូត​វត្ថុ​តាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ៥​កញ្ចប់ (​តូច​៣,​មធ្យម​២) និង​ទូរស័ព្ទ​ដៃ ២​គ្រឿង​.​។

ករណី​នេះ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកគងពិសី