តាកែវ៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៦:១០នាទីរសៀល ក្រុមការងារអគ្គិសនីតាកែវបានចុះពិនិត្យប្រព័ន្ធនាឡិកាស្ទង់របស់អតិថិជន ឃេីញថាល្អត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ជាក់ស្ដែងខ្សែហ្វាចូល និងចេញត្រឹមត្រូវ នាឡិកាស្ទង់ដំណើរការប្រក្រតីធម្មតា សម្ភារប្រេីប្រាស់របស់អតិថិជនរួមមាន៖ ម៉ាស៊ីនត្រជាក់ ០២គ្រឿង,ទូទឹកកក ០១គ្រឿង,កង្ហារ ០៤គ្រឿង , អំពូលភ ១៥គ្រឿង,ឆ្នាំងដាំបាយ អគ្គិសនី ១គ្រឿង ,ទូរទស្សន៍ ១គ្រឿង និង ឧបករណ៍បន្ទាប់បន្សំមួយចំនួនទៀត ។

អតិថិជនទទួលស្គាល់ និងឯកភាពលើលទ្ធផលនៃការត្រួតពិនិត្យរបស់ក្រុមការងារអគ្គិសនីតាកែវ ។ ការរិះគន់តាមបណ្តាញសង្គម Facebook មិនមែនជាដំណោះស្រាយនោះទេ ដូចនេះប្រសិនបើអតិថិជនមានចម្ងល់ ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី សូមអញ្ជើញមកអគ្គិសនី ដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ “អគ្គិសនីតាកែវ” ទាំងនេះជានីតិវិធីនៃការដោះស្រាយ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជាខេត្តតាកែវ
