ព្រះសីហនុ ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យ លោកឧត្តមសេនីយ៍ត្រី ហ៊ួត ស្រុី ស្នងការរងផែនការងារភស្តុភារ និងហិរញ្ញវត្ថុ ប្រគល់រថយន្តប្រើថាមពលអគ្គិសនីម៉ាក Hong Qi ឆ្នាំ២០២៣ ចំនួនពីរគ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនផែនការងារនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងគោលបំណងជួយសម្រួលដល់ការងារជំនាញបន្ថែមទៀត ៕
