បញ្ជូនជនសង្ស័យ ៧នាក់ទៅតុលាការ ពាក់ព័ន្ធករណី​រក្សា​ទុក​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

0

ស្វាយ​រៀង ៖ នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៤ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០៧ នាក់ ទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ពាក់ព័ន្ធ​ករណី​រក្សា​ទុក​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

នៅ​វេលា​ម៉ោង​១៣ និង​៣០ នាទី ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២៤ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក ឧត្តមសេនីយ៍ត្រី សែ វុ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង កម្លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កង​រា​អាវុធហត្ថ​ក្រុង​បា​វិត ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ស្រី វុ​ត្ថា មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត និង​ដោយ​មានការ ដឹកនាំ​សម្របសម្រួល​ពី​លោក ដូ​រ៉ា អង្គ​ប្រទាន ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង ចុះ​បង្ក្រាប​ករណី រក្សា​ទុក ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចំណុច​ទីតាំង​ផ្ទះល្វែង ស្ថិត​នៅ​ភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧ នាក់៖

May be an image of 7 people and text

១.​ឈ្មោះ ឡេ អា​ញ់​ធឿ​ន ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ​ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន ស្ថិត​នៅ​ភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។
២.​ឈ្មោះ ចាន់ វ៉ា​ន់​ទៀង ភេទ​ប្រុស អាយុ​៣២ ឆ្នាំ​ជនជាតិ​វៀត​ណ​ម មុខរបរ​បុគ្គលិក​អន​ឡាញ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​កាស៊ីណូ​បា​វិត​ម៉ុ​កបាយ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។
៣.​ឈ្មោះ ចូ​វ ធី​គី​ម​វ៉ូ​យ ភេទ​ស្រី អាយុ​២៨ ឆ្នាំ​ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ផ្ទះ​ជួល ស្ថិត​នៅ​ភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។
៤.​ឈ្មោះ ហា ធី​ប៊ិ​ត​ង៉ុ​ក ភេទ​ស្រី អាយុ​២៦ ឆ្នាំ​ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ស្ថិត​នៅ​ភូមិ​បា​វិត​លើ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។
៥.​ឈ្មោះ ដ​ន ធី​ង្វៀ​ង ភេទ​ស្រី អាយុ​៣០ ឆ្នាំ​ជនជាតិ​វៀតណាម មុខរបរ​ចុងភៅ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​កាស៊ីណូ​បា​វិត​ម៉ុ​កបាយ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។
៦.​ឈ្មោះ ង្វៀ​ង វាំង​ទឹង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​អន​ឡាញ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។
៧.​ឈ្មោះ ឡី ឡី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​អន​ឡាញ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​បណ្តោះអាសន្ន​សណ្ឋាគារ​បារី​ស​បូព៌ា ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

May be an image of 7 people and text

​វត្ថុ​តាង​ដកហូត​រួម​មាន​៖
– ថ្នាំ​ម្សៅ​ម៉ត់​កញ្ចប់​ពណ៌​ក្រហម​សញ្ញា​រូប​សេះ ចំនួន​៦៤​កញ្ចប់ ទម្ងន់ ៣៦១,៥០ ក្រាម ទាំង​សំបក​វិច​ខ្ចប់
– ថ្នាំ​ម្សៅ​ម៉ត់​ពណ៌​ស ចំនួន​០៤​កញ្ចប់ ទម្ងន់ ១៣៥,៦០ ក្រាម ទាំង​សំបក​វិច​ខ្ចប់
– ថ្នាំ​កញ្ចប់​ពណ៌​លឿង ចំនួន​០៤​កញ្ចប់ ទម្ងន់ ១០,០០ ក្រាម ទាំង​សំបក​វិច​ខ្ចប់
– ថ្នាំ​គ្រាប់​ពណ៌​ក្រហម ចំនួន​០១​កញ្ចប់ =៣២​គ្រាប់ ទម្ងន់ ៤,៤០ ក្រាម ទាំង​សំបក​វិច​ខ្ចប់
– ថ្នាំ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០២​កញ្ចប់ ទម្ងន់ ១០,៤០ ក្រាម ទាំង​សំបក​វិច​ខ្ចប់
– កញ្ឆា ចំនួន​០៤​កញ្ចប់ ទម្ងន់ ១៦,៣០ ក្រាម ទាំង​សំបក​វិច​ខ្ចប់
– ថ្នាំ​ម្សៅ​ម៉ត់​កញ្ចប់​ពណ៌​ក្រហម​សញ្ញា​រូប​ផ្លែ​ទំពាំងបាយជូ ចំនួន​១៧​កញ្ចប់ ទម្ងន់ ១៧២,៥០ ក្រាម ទាំង​សំបក​វិច​ខ្ចប់
– ថ្នាំ​ម្សៅ​ម៉ត់​កញ្ចប់​ពណ៌​ស្វាយ​សញ្ញា​រូប​ផ្លែ​ទំពាំងបាយជូ ចំនួន​១១​កញ្ចប់ ទម្ងន់ ១២០,៥០ ក្រាម ទាំង​សំបក​វិច​ខ្ចប់
– ថ្នាំ​ម្សៅ​ម៉ត់​កញ្ចប់​ពណ៌​ស សញ្ញា​រូប​ផ្លែ​ត្របែក ចំនួន​០៥​កញ្ចប់ ទម្ងន់ ៥១,៨០ ក្រាម ទាំង​សំបក​វិច​ខ្ចប់
– ថ្នាំ​ម្សៅ​ម៉ត់​កញ្ចប់​ពណ៌​ខ្មៅ​រូប​សត្វ​គោ ចំនួន​១២​កញ្ចប់ ទម្ងន់ ៨៧,៧០ ក្រាម ទាំង​សំបក​វិច​ខ្ចប់
+​ទម្ងន់​ថ្នាំ​សរុប ៩៧០,៧០​ក្រាម (​ទាំង​សំបក​វិច​ខ្ចប់​)​។
– លិខិតឆ្លងដែន​ចំនួន ០៣
– ប័ណ្ណ​ការងារ​បរទេស​ចំនួន ០១
– សៀវភៅ​ការងារ​បរទេស​ចំនួន​០១
– អត្តសញ្ញាណប័ណ្ណ​វៀតណាម​ចំនួន​០១
– ចាន​ឈើ​សម្រាប​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​០១
– ទូរស័ព្ទ​ដៃ​ចំនួន ១៦ គ្រឿង
– រថយន្ត ចំនួន ០២ គ្រឿង
– ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​០១
– ម៉ូតូ​ចំនួន ០១​គ្រឿង

May be an image of text

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​៕

ប្រភព៖ GRK News