កណ្តាល៖ ក្នុងរយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គិតចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋបានសម្រុកដើរ លេងកម្សាន្តយ៉ាង សប្បាយរីករាយគ្រប់ទីតាំងទាំងអស់នៃខេត្តកណ្ដាល ដោយសរុបចំនួនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិប្រមាណជា ១ ១៨២ ៦៩២នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិមានចំនួនជាង ២០០០នាក់។ នេះបើតាមការឱ្យពីមន្ទីរទេសចរណ៍ខេត្តកណ្ដាល នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។
សូមជម្រាបជូនផងដែរថា ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ដែលជាថ្ងៃទី០១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានអញ្ជើញបើកព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល ឆ្នាំ២០២៤នៅសួនច្បារមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ដោយមានមនុស្សចូលរួមយ៉ាងច្រើន កុះករ៕
ប្រភព៖ AKP