រយៈពេល៤ថ្ងៃ នៅក្នុងពិធីសង្ក្រាន្តស្វាយរៀង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលរួមកម្សាន្តសប្បាយរីករាយមានចំនួន ៥៤៣ ៦៩៥ នាក់

0

ស្វាយរៀង៖ គ្រាន់តែ​រយៈពេល​៤​ថ្ងៃ នៅ​ក្នុង​ពិធី​សង្ក្រាន្ត​ស្វាយ​រៀង មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ចូលរួម​កម្សាន្ត​សប្បាយ​រីករាយ​ទទួល​អំណរ​ឆ្នាំ​ថ្មី ដែល​មាន​ចំនួន​រហូត​ដល់ ៥៤៣ ៦៩៥ នាក់​។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​ដែល​រៀបចំ​បាន​បញ្ជាក់​ថា នៅ​ក្នុង​រយៈពេល​បួន​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ នៅ​គ្រប់​តំបន់​រមណីយដ្ឋាន និង​ទី​កម្សាន្ដ​នៅ​ខេត្តស្វាយរៀង បាន​ទទួលភ្ញៀវ​ជាតិ និង​អន្តរជាតិ ប្រមាណ​ជាង ដែល​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា ខេត្តស្វាយរៀង មាន​សក្តានុពល​ខ្លាំង លើ​វិស័យ​ទេសចរណ៍ និង​ម្យ៉ាងវិញទៀត នៅ​ឆ្នាំ​នេះ​ខេត្តស្វាយរៀង បាន​រៀបចំ​ទីតាំង​កម្សាន្ត ជា​ច្រើន​កន្លែង​នៅ​តាម​ក្រុង​-​ស្រុក​។

តាម​របាយការណ៍​សរុប​រួម​របស់​មន្ទីរ​ទេសចរណ៍​ខេត្តស្វាយរៀង បាន​បញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែមេសា មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចូលរួម​កម្សាន្ត​សប្បាយ​យ៉ាង​អធិក​អ​ធ័​ម នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែ រ​ក្នុង​រយៈពេល ៤​ថ្ងៃ (​គិត​ចាប់ពី​ថ្ងៃ​ទី​១៣-១៦ ខែមេសា ឆ្នាំ​២០២៤) មាន​ចំនួន​សរុប :

– ទេសចរ​ជាតិ ៥២៧ ២០១ នាក់

– ទេសចរ​បរទេស ១៦ ៤៩៤ នាក់

ចំនួន​សរុប​រយៈពេល​៤​ថ្ងៃ​: ៥៤៣ ៦៩៥​នាក់ ក្នុង​នោះ​ស្រី ២៣៨ ២៩២ នាក់​៕

ប្រភព៖ AKP