កំពត៖ រយ:ពេល ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃ១៦ ខែមេសា ឆ្នាំ ២០២៤ ចំនួនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ បានទៅកម្សាន្តនៅរម្មណីដ្ឋានភ្នំបូកគោ ចំនួនរហូតដល់ជាង ៣ម៉ឺននាក់ ។
ដូចដែលមហាជនបានជ្រាបរួចមកហើយហើយថា ខណ:ដែលស្ទើទូទាំងព្រះរាជាណាចក្រកម្ពុជា កំពុងជួបប្រទះនូវការកើនឡើងកម្ដៅខ្លាំងដែលជាមធ្យមចាប់ពី ៣៧ ទៅ៣៩ អង្សារសេ យ៉ាងណាក្ដី ប៉ុន្តែសម្រាប់តំបន់ភ្នំបូកគោ នៅតែរក្សាសីតុណ្ហភាពត្រជាក់ អំណោយផលដល់ការកម្សាន្តជាលក្ខណៈគ្រួសារ មិត្តភក្ដិ ជាពិសេសនៅក្នុងឱកាសលេងកម្សាន្តថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះតែម្ដង ។
ដោយសារតែកត្តាអាកាសធាតុត្រជាក់ បូករួមជាមួយទេសភាពដ៏ស្រស់ត្រកាល និងសម្បូរទៅដោយទីតាំងរម្មណីយដ្ឋានធម្មជាតិ និងកែច្នៃ ផងនោះ តំបន់ភ្នំបូកគោ តែងតែធ្វើឱ្យភ្ញៀវទេសចរ ជាពិសេសភ្ញៀវអន្តរជាតិលាន់មាត់ថាវ៉ាវ (Wow) និងស្ញើចសរសើរពីលក្ខណៈសម្បត្តិនៃតំបន់មួយនេះ មិនដាច់ពីមាត់ឡើយ ។
សូមជម្រាបថា លើសពីនេះ ក្នុងដំណើរកម្សាន្តមកកាន់ភ្នំបូកគោ លោកអ្នកក៏អាចច្រៀងលេងកម្សាន្តនៅក្នុងបន្ទប់ខារ៉ាអូខេដ៏មានផាសុកភាពនៅបូកគោខារ៉ាអូខេ ស្ថិតនៅក្បែរសណ្ឋាគា ឋានសួគ៌សុខានារាត្រីដ៏សែនមនោរម្យលើភ្នំបូកគោ ៕
ប្រភព៖ ក្រសួងព័ត៌មាន