ព័ត៌មានបន្ថែម៖ ករណីប្តីម្ចាស់ប្រ៊េន Lakamo ត្រូវចោរប្លន់បាញ់ស្លាប់កាលពីយប់មិញ

0

ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ មានករណីចោរប្លន់មួយបានកើតឡើងនៅចំនុចផ្ទះម្ចាស់ប្រេន Lakamo ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីខណ្ឌជ្រោយចង្វារ។ ក្នុងនោះជនសង្ស័យបានធ្វើសកម្មភាពភ្ជង់អ្នកបើកឡាន ឲ្យនាំចូលទៅក្នុងបន្ទប់របស់ជនរងគ្រោះ។ ពេលនោះ ដោយមានការប្រតាយប្រតប់គ្នាផង ជនល្មើសដែលមានតែម្នាក់ឯង ​ក៏បានបាញ់ជនរងគ្រោះជាប្តីចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

May be a black-and-white image of 2 people, wedding cake, wedding and text that says 'BIP BH'

បន្ទាប់មកខ្មាន់កាំភ្លើងបានគំរាមទារលុយចំនួន២០ម៉ឺនដុល្លារ ពីក្រុមគ្រួសារជនរងគ្រោះ ហើយបើមិនឲ្យទេ ជនរងគ្រោះប្រមាណ១២នាក់នៅក្នុងផ្ទះ នឹងត្រូវបាញ់សម្លាប់ទាំងអស់។ ព័ត៌មាននេះត្រូវបានកម្លាំងអាវុធហត្ថដឹង ហើយក៏ចាប់ផ្តើមឡោមព័ទ្ធ ក៏ជនល្មើសបាញ់សម្លាប់ខ្លួនឯងតែម្តង។

ដោយឡែកកញ្ញា សុខ លីន តារា TikTok និងជា BA ឲ្យក្រុមហ៊ុននេះ ភ័យពេក ក៏លោតពីលើផ្ទះបណ្តាលឲ្យជង់ចំក រងរបួសធ្ងន់ យកទៅសង្គ្រោះនៅមន្ទីពេទ្យ! នៅពេលនេះកម្លាំងអាវុធហត្ថកំពុងបន្តនីតិវិធីយ៉ាងយកចិត្តទុកដាក់៕

ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត

May be an image of 1 person and smiling