ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយមានការបង្ហោះពីបុគ្គលល្បីៗទាក់ទងនឹងករណីស្វាមីរបស់ម្ចាស់ប្រេន Lakamo បានស្លាប់ដោសារតែចោរចូលប្លន់ និងបាញ់ស្លាប់ការពីយប់មិញ។
ក្នុងនោះគេក៏បានឃើញគណនីហ្វេសប៊ុករបស់លោកជំទាវ ចន ច័ន្ទលក្ខិណា ធ្វើការបង្ហោះរំលែកទុក្ខថា៖ “ស្វាមីម្ចាស់ផលិតផល Lakamo បានទទួលមរណៈភាពហើយ ដោយមានករណីចោរប្លន់ ស្លុតចិត្តណាស់លោកអើយ។ បងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះផង”។
ដោយឡែកគណនីរបស់អ្នកលក់អនឡាញល្បីឈ្មោះ ទ្រី ដាណា បានបង្ហោះថា៖ “សូមចូលរួមរំលែកទុក្ខបងស្រីម្ចាស់ប្រេន Lakamo ផង ដោយស្វាមីបានទទួលមរណៈភាពក្នុងហេតុការណ៍យប់មិញ នេះ”៕