តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា ផលិតផលក្នុងស្រុករបស់យើងនឹងជំនួសឱ្យផលិតផលនាំចូល ជាពិសេសផលិតផលកសិកម្ម ក៏ប៉ុន្តែក៏ត្រូវធានាតម្លៃ និងគុណភាពផងដែរ គឺតាមរយៈការកាត់បន្ថយតម្លៃដើមផលិត ការគិតពន្ធ ថ្លៃទឹកថ្លៃភ្លើង ជី និងថ្នាំសម្លាប់សត្វល្អិត ហើយអ្វីដែលអាចធ្វើទៅបាន ត្រូវធ្វើយ៉ាងណាគិតតម្លៃប្រកួតប្រជែង”។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងបែបនេះនៅក្នុងពិធីអញ្ជើញជាអធិបតីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ «គិរីសួគ៌» ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤៕
ប្រភព៖ ក្រសួងព័ត៌មាន