ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច៖ ព្រែកជីកហ្វូណនតេជោ កម្ពុជាត្រូវការដើម្បីបម្រើលើវិស័យសេដ្ឋកិច្ច

0

ភ្នំពេញ៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ ទូច បាន​ថ្លែង​ថា កម្ពុជា​មាន​ព្រែកជីក​ច្រើន ណាស់​តាំង​តែ​ពី​សម័យ​ដូនតា​របស់​យើង​មក ក្នុង​នេះ​ដូច​ជា​ព្រែកជីក​តា​ខ្មៅ ព្រែកជីក​តា​អុង ព្រែកជីក​តា​ទែន​ជាដើម​។ ចំណែក​ប្រទេស​វៀតណាម និង​ប្រទេស​ខាងលើ​ដទៃ​ទៀត ដែល​មាន​វា​រី​អគ្គិសនី​។​ទាំង​អស់នេះ​តើ​អ្នក​បាន​គិត​ទេ​! អ្នក​បានដឹង​ទេ​! កម្ពុជា​គ្រាន់តែ ជីក​ព្រែក​ជី​ហ្វូ​ន​ណ​ន​មួយ មិន​ស្មើ​ការ​ធ្វើ​វា​រី​អគ្គិសនី​ខាងលើ​នោះ​ទេ​។

ការ​ថ្លែង​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត សុខ ទូច នេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន នា​ល្ងាច​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៤ នៅ​រាជ​បណ្ឌិតសភា​កម្ពុជា​។

ការ​ថ្លែង​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ ទូច​នេះ​ដែរ​ធ្វើ​ឡើង​ដើម្បី ឆ្លើយ​តប​ទៅ​នឹង អត្ថបទ​ស្រាវជ្រាវ​មួយ​សរសេរ ដោយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ការ​ស្រាវជ្រាវ​បូព៌ា (Oriental Research Development Institute) ប្រទេស​វៀតណាម វាយប្រហារ​ថា ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ មិន​ត្រឹមតែ​ជា​គម្រោង​មួយ​ដែល​បម្រើ​ឱ្យ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ព្រែកជីក​នេះ​ក៏​មាន​តម្លៃ​ចម្បង​បម្រើ​ឱ្យ​វិស័យ​យោធា​របស់​ចិន​ទៀត​ផង​។

ទាក់ទិន​ក្នុង​រឿង​នេះ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ ទូច បាន​ថ្លែង​ថា​” ត្រង់នេះ​គណៈកម្មាធិការ​ទន្លេមេគង្គ​ត្រូវ​គិតពិចារណា ពី​បរិស្ថាន​ផង​។​ចំណែក​ចំណុច​មួយទៀត វៀតណាម​ក៏​ត្រូវ​ដឹង​ដែរ​ថា វៀតណាម​ដឹកស្រូវ​នឹង​អ្វី ប្រទេស​វៀតណាម​ជា​ប្រទេស​នាំ​វិស័យ​កសិកម្ម​ផ្នែក​ស្រូវ​ហ្នឹង​ច្រើន​ជាងគេ​។ តើ​គាត់​ធ្វើ​អ្វី0x017d7 គឺ​ដឹកស្រូវ​នឹង​ទូក មិន​ត្រឹម​ដឹកស្រូវ​នឹង​ទូក​ទេ​រស់នៅ​ក្នុង​ទន្លេ រស់នៅ​នឹង​បឹង​។ តើ​ទាំង​អស់នោះ​បាន​មក​អ្វី​គឺ​បាន​មក​ពី​ការ​ជីក​ប្រឡាយ ជីក​ព្រែក ដែល​វៀតណាម​បាន​ធ្វើ តើ​វៀតណាម​បាន​គិត​ទេ​។ អីចឹង បើ​វៀតណាម​សម្លឹង​គេ​សូម​សម្លឹង​ម្រាមដៃ​ខ្លួនឯង​ផង​។ កម្ពុជា​មិន​ទាន់​បាន​បំផ្លាញ​បរិស្ថាន​ច្រើន​ទេ​”​។

ឯកឧត្តម​បាន​ថ្លែង​ដោយ​បញ្ជាក់​ថា បញ្ហា​ជីក​ព្រែក​ហ្វូ​ណ​ន​ដែល​មានការ​ប្រឆាំង​ពី​ប្រទេស វៀតណាម​គឹ​ផ្តើម​ចេញ​មក​ពី​កត្តា​បី​យ៉ាងណា​គឺ​កត្តា​ភូមិសាស្ត្រ​នយោបាយ បញ្ហា​សេដ្ឋកិច្ច និង​ទី​៣​ទិដ្ឋភាព​សង្គម​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ ទូច​បាន​ថ្លែង​ដោយ​បញ្ជាក់​ថា ការ​ព្រួយបារម្ភ​ពី​ការ​ជីក​ព្រែក​ហ្វូ​ន​ណ​ន​តេ​ជោ​ពី សំណាក់​ប្រទេស​វៀតណាម គឺ​ព្រួយបារម្ភ​ពី​កម្ពុជា​មាន​ព្រែក​នេះ​ទៅ​មាន​លំ​ហាត់​កងទ័ពជើងទឹក​យើង​ល្អ គឺ​យើង​អា​ចក កាយ​ប្រវត្តិសាស្ត្រ ដឹក​តម្លៃ​ទំនិញ​ទាប និង​ការ​ព្រួយបារម្ភ​ទី​៣ គឺ​ខ្មែរ​មិន​ទិញ​ផលិតផល​ពី​គេ ពីព្រោះ​កាលណា​មានទឹក​ខ្មែរ​អាច​ផលិត​បាន​ក្នុង​នេះ​ដូច​ជា​កាលណា​មានទឹក​គឺ​មាន​អ្វី​ៗ​ទាំងអស់​។​ចំណែក​ការ​ព្រួយបារម្ភ​មួយទៀត គឺ​ការ​ប្រកួតប្រជែង​លើ​ការ​ដឹក​ទំនិញ តាម​ផ្លូវទឹក​ជាដើម​។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ ទូច បញ្ជាក់​បន្ថែម​ថា​៖ ”​ពួក​គេ​ព្រួយបារម្ភ នៅ​ពេល​កម្ពុជា​មាន​ព្រែកជីក​គឺ​យើង​នឹង​មាន​ផ្លូវទឹក​ល្អ ! ហេតុនេះ​ខ្មែរ​ជួយ​គ្នា ខ្មែរ​រួបរួម​គ្នា កុំ​ខ្ចី​ដង្ហើម​គេ​ដក​”​។

ទោះបី​យ៉ាងណា ឯកឧត្តម​បាន​លើក​ឡើង​ដោយ​បញ្ជាក់​ផង​ថា​៖​ក្នុង​នាម​ជា​កូន​ខ្មែរ និង​ឯកឧត្តម​ជា​អ្នក​ស្រាវជ្រាវ​មួយ​រូប ឯកឧត្តម​ជឿជាក់​ថាបើ​យើង​រួម​រួម​គ្នា​យើង​នឹង​ធ្វើ​បាន ហើយ​បើកាលណា​ធ្វើ​បាន​យើង​នឹង​មាន​ផែ​ទឹក​ជ្រៅ​យើង​អាច​ដឹក​ទំនិញ​ចេញចូល​បាន​ងាយស្រួល​។ ហេតុនេះ​បើ​ចង់ឱ្យ​សេដ្ឋកិច្ច​យើង​ដើរ ចង់ឱ្យ​កសិកម្ម​យើង​មានការ នាំ​ចេញ​ស្រួល​យើង​ត្រូវការ​ផែ​ទឹក​ជ្រៅ យើង​ត្រូវការ​នាវា​ធំ​ទើប​អាច ជោគជ័យ​របស់​ទាំង​អស់នេះ​។

ទន្ទឹម​ជាមួយ​គ្នា​នេះ​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ សុខ ទូច បាន​លើក​ឡើង​ដោយ មើលឃើញ​ពី​សំណាក់​ប្រទេស​វៀតណាម​ថា ប្រទេស​មួយ​នេះ កំពុង​តែ​មានចិត្ត​ច្រណែន និង​បារម្ភ ដែល​រដ្ឋាភិបាល​កម្ពុជា មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​រដ្ឋាភិបាល​ថៃ តាំងពី​សម្តេច តេ​ជោ ហ៊ុន សែន កាន់​តំណែង​មក​”​។

គួរ​បញ្ជាក់​ថា តាម​គម្រោង​ជីក​ព្រែក​ហ្វូ​ណ​ន​តេ​ជោ​នេះ​គឺជា ផ្លូវទឹក​ថ្មី​ទៅ​កាន់ សមុទ្រ​មាន​ប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពី​ព្រែក​តាកែវ នៃ​ទន្លេ មេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯក នៃ​ទន្លេបាសាក់ ចូល​តាម​ព្រែក​តា​ហ៊ីង​នៃ​ទន្លេបាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​សមុទ្រ ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត ៤ រួម​មាន​៖ ខេត្តកណ្តាល តាកែវ កំពត និង​ខេត្ត​កែប ដែល​មាន​ប្រជាជន​សរុប​ប្រមាណ ១,៦​លាន​នាក់ រស់នៅ​អម​សងខាង​ផ្លូវទឹក​នេះ​។ ផ្លូវទឹក​នេះ មាន​ទទឹង​មុខកាត់​ផ្នែក​ខាងលើ​ប្រវែង ១០០​ម៉ែត្រ និង​មុខកាត់​ផ្នែក​ខាងក្រោម ប្រមាណ​៨០​ម៉ែត្រ និង​ជម្រៅ​ទឹក​ប្រមាណ ៥,៤​ម៉ែត្រ ( ជម្រៅ​នាវាចរណ៍ ៤,៧​ម៉ែត្រ និង​គម្លាត​សុវត្ថិភាព ០,៧​ម៉ែត្រ ) មាន​គន្លង​នាវាចរណ៍ ចំនួន​២​គន្លង អាច​ចេញ​-​ចូល និង​ចៀស​គ្នា​បាន​ដោយ​សុវត្ថិភាព​៕

ប្រភព៖ AKP