រដ្ឋបាលខេត្តព្រះសីហនុជូនដំណឹង ស្តីពីការបញ្ចៀសការកកស្ទះចារាចរណ៍ផ្លូវមាត់សមុទ្រ

0

ព្រះសីហនុ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សូម​ជូនដំណឹង​ដល់​សាធារណជន ស្តី​ពី​ការ​បញ្ចៀស​ការ​កក ស្ទះចរាចរណ៍​នៅ​តាម​បណ្តោយ​ផ្លូវ​មាត់​ឆ្នេរសមុទ្រ គ្រោង​ចាប់ពី​ថ្ងៃ​ពុធ ២​កើត ខែចេត្រ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៤​នេះ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ នឹង​រៀបចំ​លំហូរ​ចរាចរណ៍ ក្នុង​ទិស​ដៅ​ចាប់ពី​ឆ្នេរ​អូរ​ឈើទាល​ឆ្ពោះទៅ​ឆ្នេរ​អូរ​ត្រេះ ដូច​ខាងក្រោម​៖

– កំណាត់​ទី​១- ជា​ផ្លូវ​ឯកទិស ដោយ​ចាប់ពី​ចំណុច​បន្ទប់ទឹក​សាធារណៈ​ទី​១ រហូត​ដល់​ប្រសព្វ វិ​ថី​កោះ​ពូ​ឡូ​វ៉ៃ ( ផ្លូវ​លេខ​៣០០-​កែង​ដំណាក់​ស្តេច ) ។

– កំណាត់​ទី​២- ជា​ផ្លូវ​ធ្វើ​ចរាចរ​ច​ណ៍​ពីរ​ទិស ដោយ​ចាប់ពី​ចំណុចប្រសព្វ​វិ​ថី​កោះ​ពូ​ឡូ​វ៉ៃ (​ផ្លូវ​លេខ​៣០០-​កែង​ដំណាក់​ស្តេច​) រហូត​ដល់​ប្រសព្វ​ផ្លូវ​លេខ​៨៣៧-២ (​ហួស​ហាង​កាហ្វេ BROWN ប្រមាណ ៤០០​ម៉ែត្រ​) ចៀសវាង​ការ​ធ្វើ​ដំណើរ​វាង​ឆ្ងាយ​តាម​ផ្លូវ ៨៣៧ ក្រោយ​ពយ​អូរ​ឈើទាល ។

– កំណាត់​ទី​៣- ជា​ផ្លូវ​ឯកទិស ដោយ​ចាប់ពី​ចំណុចប្រសព្វ​ផ្លូវ​លេខ ៨៣៧-២ (​ហួស​ហាង កាហ្វេ BROWN) រហូត​ដល់​ប្រសព្វ​ផ្លូវ​លេខ ៨៣៧ ការ​រៀបចំ​លំហូរ​ចរាចរណ៍​នេះ គឺ​គ្រោង​នឹង​អនុវត្តន៍​សាកល្បង​ចាប់ពី​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២៤​នេះ​តទៅ ។ យើងខ្ញុំ​សូម​ធ្វើការ​អធ្យាស្រ័យ​ទុកជា​មុន​នូវ​រាល់​ការ​ខ្វះខាត ឬ​ភាព​មិន​ពេញលេញ​មួយ​ចំនួន ក្នុង​ការ​រៀបចំ​លំហូរ​ចរាចរណ៍​នេះ ហើយនឹង​ធ្វើការ​រៀបចំ​បំពេញបន្ថែម នូវ​រាល់​កង្វះខាត​នានា តាម​ពេល​ក្រោយ​ទៀត ។ អាស្រ័យ​ហេតុនេះ សូម​សាធារណជន​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​សហការ​ឱ្យ​បាន​ល្អ ៕

ប្រភព៖ AKP