ភ្នំពេញ៖ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ដោយមានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
អធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វេីការបង្ក្រាប ករណីរក្សាទុកអាវុធគ្មានការអនុញ្ញាត ប៉ុនប៉ង លួច(ដែកកែច្នៃចុងស្រួច) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្នុងបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់។ ចំណែកជនសង្ស័យ ០៤នាក់ផ្សេងទៀតរួមនិងវត្ថុតាងម៉ូតូ០២គ្រឿង ជាមុខសញ្ញាកាច់កម៉ូតូនៅមូលដ្ឋានស្រុកអង្គស្នួល បច្ចប្បន្នបានបញ្ជូនទៅឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដេីម្បីចាត់ការតាមនីតិវិធីបន្ត។ សម្ភារៈបន្សល់ទុក: ដាវកែច្នៃចំនួន ០៣ដើម, ផ្លាកលេខម៉ូតូចំនួន ០២(ភ្នំពេញ 1IV-2138 និង ភ្នំពេញ 1T-7097), ដែកកែច្នៃចុងស្រួចសម្រាប់កាច់សោករម៉ូតូចំនួន ០១, ឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនចំនួន ០១ សម្រាប់។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ