បញ្ជូនជនសង្ស័យ ១០នាក់ទៅតុលាការពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

0

ស្វាយ​រៀង ៖ នៅ​វេលា​ម៉ោង​០៣ និង​០០​នាទី ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៤ ដោយ​មានការ​ចង្អុលបង្ហាញ ពី​លោក វរសេនីយ៍ឯក សុខា រ៉ា​នាថ មេបញ្ជាការ​ស្តីទី​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បា​វិត ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ស្រី វុ​ត្ថា មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ទទួល​ការងារ ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស និង​ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក ឡ​ម ពេ​ង​ស៊ា​ន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ធ្វើ​ប្រតិបត្តិការ បង្ក្រាប​ករណី​រក្សា​ទុក ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ខារ៉ាអូខេ AVATAR ក្នុង​តំបន់​កាស៊ីណូ​ហ្គា​ឡាក់​ស៊ី ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​១០​នាក់ ប្រុស​០៩​នាក់ ស្រី​០១​នាក់ មាន​៖

May be an image of 10 people and text

១.​ឈ្មោះ ផា​ម ជី​ថា​ន់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​ខារ៉ាអូខេ AVATAR ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​ខារ៉ាអូខេ AVATAR ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។
២.​ឈ្មោះ ង្វៀ​ង ថា​ន់​ទ្រុង ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​ខារ៉ាអូខេ AVATAR ទីលំនៅ​បច្ចុប្បន្ន ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។
៣.​ឈ្មោះ ដូ លី​ទឿ​ង ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​កាស៊ីណូ​ហ្គា​ឡាក់​ស៊ី​ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។
៤.​ឈ្មោះ ហ្វា​ម ធី​ធិ ភេទ​ស្រី អាយុ ២២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​ខារ៉ាអូខេ AVATAR ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​ខារ៉ាអូខេ AVATAR ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។
៥.​ឈ្មោះ ហ្វា​ម វ៉ា​ន់​ជឿ​ង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​ខារ៉ាអូខេ AVATAR ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​ខារ៉ាអូខេ AVATAR ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។
៦.​ឈ្មោះ ទឺ វាំង​ហា​យ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​ខារ៉ាអូខេ AVATAR ទីលំនៅ​បច្ចុប្បន្ន ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។
៧.​ឈ្មោះ ជូ វ៉ា​ន់​ហ្វុ​ក ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​ខារ៉ាអូខេ AVATAR ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​ខារ៉ាអូខេ AVATAR ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។
៨.​ឈ្មោះ ង្វៀ​ង ឡេ​អា​ញ់​វ៉ូ ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​មិន​ពិត​ប្រា​ដក ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​កាស៊ីណូ​កាឡាក់ស៊ី ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។
៩.​ឈ្មោះ ង្វៀ​ង វិ​ន​ហ័​ង ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​បុគ្គលិក​អន​ឡាញ​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​កាស៊ីណូ​បា​វិត​ម៉ុ​កបាយ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។
១០.​ឈ្មោះ ហ្វា​ម វាំង​ខា​យ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​អ្នក​គិតលុយ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅ​ខារ៉ាអូខេ AVATAR ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ។

May be an image of 4 people, hospital and text

វត្ថុ​តាង​ដកហូត​រួម​មាន​៖
១.​រថយន្ដ​ចំនួន​០២ គ្រឿង
២.​ទូរស័ព្ទ​ដៃ​ចំនួន​១២ គ្រឿង
៣.​ប្រាក់​ដុល្លារ​ចំនួន​៥០​ដុល្លារ (​ហាសិប​ដុល្លារ​)
៤.​ប្រាក់​ដុ​ង​ចំនួន​៥០០,០០០ ដុ​ង (​ប្រាំ​សែន​ដុ​ង​)
៥.​កាបូបដៃ​ចំនួន​០២
៦.​ថ្នាំ​ម្សៅ​កញ្ចប់​ពណ៌​ក្រហម​រូប​សញ្ញា​សត្វ​សេះ មាន​ចំនួន​០៩​កញ្ចប់​មាន​ទម្ងន់ ៥២,៧០​ក្រាម​ថ្លឹង​ទាំង​សំបក​វេច​ខ្ចប់ ។
៧. ថ្នាំ​ម្សៅ​ម៉ត់​ពណ៌​សមាន​ចំនួន​០៣ កញ្ចប់​មាន​ទម្ងន់​៧៦,៥០​ក្រាម ថ្លឹង​ទាំង​សំបក​វេច​ខ្ចប់ ។
៨. ថ្នាំ​ក្រាម​ម៉ត់​ពណ៌​ស​ថ្លា មាន​ចំនួន​០៦ កញ្ចប់​មាន​ទម្ងន់​៣៦,៤០​ក្រាម ថ្លឹង​ទាំង​សំបក​វេច​ខ្ចប់ ។
៩. ថ្នាំ​ម្សៅ​កញ្ចប់​ពណ៌​ស្វាយ​រូប​សញ្ញា​សត្វ​សេះ មាន​ចំនួន​០២​កញ្ជប់​មាន​ទម្ងន់ ៩,១០​ក្រាម ថ្លឹង​ទាំង​សំបក​វេច​ខ្ចប់ ។
១០.​ថ្នាំ​គ្រាប់​ពណ៌​ទឹកក្រូច​ចំនួន​០១ កញ្ចប់​=០២​គ្រាប់​មាន​ទម្ងន់​១,១០ ក្រាម​ថ្លឹង​ទាំង​សំបក​វេច​ខ្ចប់ ។
១១.​ថ្នាំ​គ្រាប់​ពណ៌​ផ្ទៃមេឃ ចំនួន​០១ កញ្ចប់ =០២ គ្រាប់​មាន​ទម្ងន់​១,០០ ក្រាម ថ្លឹង​ទាំង​សំបក​វេច​ខ្ចប់ ។
១២.​ថ្នាំ​ក្រាម​ពណ៌​ស​ថ្លា​មាន​ចំនួន​០២ កញ្ចប់​មាន​ទម្ងន់​២,៩០​ក្រាម ថ្លឹង​ទាំង​សំបក​វេច​ខ្ចប់ ។
១៣.​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​មាន​ចំនួន​០១ កញ្ចប់ =០១ គ្រាប់​មាន​ទម្ងន់​០,៤០​ក្រាម ថ្លឹង​ទាំង​សំបក​វេច​ខ្ចប់ ។
១៤.​ថ្នាំ​ម្សៅ​កញ្ចប់​ពណ៌​ក្រហម​សញ្ញា​រូប​ផ្លែ​ស្តុ​បូ​រី មាន​ចំនួន​១០០​កញ្ចប់​មាន​ទម្ងន់ ១២១២,៧០​ក្រាម​ថ្លឹង​ទាំង​សំបក​វេច​ខ្ចប់ ។
១៥. ប្រភេទ​ទឹក​ថ្នាំ​ពណ៌​ទឹកក្រូច​ចំនួន ០១​ដប់​មាន​ទម្ងន់​៦២,៤០​ក្រាម ទម្ងន់​ថ្លឹង​ទាំង​សំបក​វេច​ខ្ចប់​។
១៦.​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន ០៣​គ្រឿង​។

May be an image of 10 people, people performing martial arts, childrens toy and text

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​៕

ប្រភព៖ GRK News

No photo description available.