ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា​ ចេញសេចក្តីអំពាវនាវអោយសមាជិកចូលរួម​បរិច្ចាគ​ថវិកា​តាម​ការ​ស្ម័គ្រចិត្ត​ជូន កាកបាទក្រហមកម្ពុជា

0

ភ្នំពេញ​៖ សេចក្តី​អំពាវនាវ​របស់​អ្នកឧកញ៉ា លី យ៉ុ​ង​ផាត់ ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា​ដល់ អ្នកឧកញ៉ា និង ឧកញ៉ា ដែល​ជា​សមាជិកសមាគម​ឧកញ៉ា​កម្ពុជា​ទាំងអស់ សូម​ចូលរួម​បរិច្ចាគ​ថវិកា​តាម​ការ​ស្ម័គ្រចិត្ត​ជូន កាកបាទក្រហមកម្ពុជា ក្នុង​ឱកាស​ខួប​លើក​ទី​១៦១ ទិវា​ពិភពលោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២៤ ខាង​មុខ​នេះ តាម​រយៈ​សមាគម​ឧកញ៉ា​កម្ពុជា ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​នៃ​មហា​គ្រួសារ​ឧកញ៉ា​កម្ពុជា និង​សកម្មភាព​សប្បុរសធម៌​។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​សូម អ្នកឧកញ៉ា និង ឧកញ៉ា ដែល​មាន​ទឹកចិត្ត​ចូលរួម​ឧបត្ថម្ភ សូម​ទាក់ទង​មក សមាគម​ឧកញ៉ា​កម្ពុជា តាម​រយៈ​លេខ​ទូរស័ព្ទ​លេខ ០១២ ៨១០ ៨១១ ឬ ០៧៨ ៨៨៨ ៥៩១ ឬ ០១៦ ៣១៣ ៧៧៧ ឬ បញ្ជាក់​តាម​រយៈ តេ​ឡេ​ក្រាម​ផ្ទាល់​របស់​ក្រុមការងារ​លេខាធិការដ្ឋាន​៕

May be an image of text