សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលខេត្ត បានរៀបចំធ្វើតេស្តទឹកនោមរកសារធាតុញៀនទៅលើថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ព្រមទាំងអ្នកអនាម័យដែលបម្រើការងារនៅសាលាខេត្តសៀមរាប ចំនួន២៩៤នាក់ ស្រី១១៣នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់។

សូមកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃរដ្ឋបាលខេត្តសៀមរាប ដែលជាខេត្តទី៦ ដែលបានចូលរួមអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយស្ម័គ្រចិត្តធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ និងទទួលបានលទ្ធផលអវិជ្ជមាន ។ ការណ៍នេះ បានបង្ហាញពីភាពស្អាតស្អំ និងគំរូដ៏ល្អប្រសើរសម្រាប់សង្គម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឱ្យអស់ចេញពីកម្ពុជា៕




ប្រភព៖ AKP