កាប់មនុស្សនៅព្រៃវែង!! ហើយព្យាយាមរត់ទៅខេត្តព្រះសីហនុ ប៉ុន្តែនៅរត់មិនរួចពីសមត្ថកិច្ច

0

ព្រៃវែង៖ កាលពី​ថ្ងៃ​ទី​២៩ ខែកុម្ភៈ ឆ្នាំ​២០២៤ មាន​ករណី​មនុស្សឃាត​ដោយ​ចេតនា បាន​កើតឡើង​នៅ​ចំណុច ឃុំ​បន្លិច​ប្រាសាទ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ឡឹ​ង ស៊ី​និ​ត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ បាន​ធ្វើ​សកម្មភាព​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ឡឹ​ក សុធា ភេទ​ស្រី និង​ឈ្មោះ ខឹ​ម សុផល ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ខ្មែរ បណ្តាល​ឲ្យ​រង​របួសធ្ងន់​។ បន្ទាប់​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ឈ្មោះ ឡឹ​ក ស៊ី​និ​ត បាន​រត់គេច​ខ្លួន​បាត់​។

May be an image of 7 people and jeep

ក្រោយ​ពី​ទទួល​បាន​បណ្តឹង​របស់​ជន​រង​គ្រោះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​សហការ​ជាមួយ និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី ជំនាញ​រហូត​កំណត់​បាន​ទីតាំង​លាក់ខ្លួន​របស់​ជនសង្ស័យ​ខាងលើ​។

May be an image of 6 people, motorcycle, scooter, car, street, road and text that says '2m/s H51m 0.1m/s D31m Storage Form 0 JPE'

រហូត​ដល់​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៧៖៣០​នាទី កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ប្រតិបត្តិការ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុ​ូ​ន មុន្នី​រ័​ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាន​នាយកដ្ឋាន បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឡឹ​ក ស៊ី​និ​ត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ចំណុច​ក្រុម​៨ ភូម​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

May be an image of 3 people, train and text

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាំ​ខ្លួន​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ