ព្រះសីហនុ៖ ខណៈពេលនេះមានរថយន្ត Range Rover ពណ៏ស មួយគ្រឿង កំពុងឆាបឆេះនៅលើផ្លូវល្បឿនលឿន ទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ គីឡូម៉ែត្រលេខ ១៣៤-១៣៥ ម្តុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ វេលាម៉ោង ១៣:០៨ នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤៕



ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ