ព្រះសីហនុ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលភ្ជាប់ពីទន្លេទៅតំបន់សមុទ្រ គឺគ្មានអាថ៌កំបាំងអ្វីទាំងអស់ ជាគម្រោងសម្រាប់បម្រើសក្ដានុពលសេដ្ឋកិច្ច លើកកម្ពស់សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
សម្ដេចធិបតី លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ដើម្បីបញ្ជាក់ជូនសាធារណជន បន្ទាប់ពីសម្ដេចបានឃើញគេសរសេរថា ការធ្វើព្រែកហ្វូណនតេជោ ដែលភ្ជាប់ពី ទន្លេទៅតំបន់សមុទ្រ គឺមានអាថ៌កំបាំង។
ជាមួយគ្នានេះ សម្តេចធិបតី បានរម្លឹកថា កាលពីជីកប្រឡាយមួយពីស្វាយរៀងទៅស្រុកអូររាំងឪ ដើម្បីបង្ហូរទឹកភ្ជាប់ពីទន្លេជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ បែរជាមានអ្នកឃោសនាថា ការជីកប្រឡាយនេះហើយ មួយកំណាត់ក្រោមឱ្យវៀតណាមយកបាត់ហើយ៕
ប្រភព៖ AKP