សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ កម្មវិធីជាតិជំនួយសង្គម រៀបចំឡើងដើម្បីកែទម្រង់ប្រព័ន្ធគាំពារសង្គម ជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រៀបចំឡើងដើម្បីកែទម្រង់ប្រព័ន្ធគាំពារសង្គម លើកកម្ពស់ប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅក្នុងសង្គម។

នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ”ដែលរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា ការដោះស្រាយក្នុងរយៈពេលខ្លី មិនអាចជួយប្រជាពលរដ្ឋឱ្យមានភាពរឹងមាំងបានទេ ដូច្នេះហើយទើបរាជរដ្ឋាភិបាលដាក់ចេញកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដើម្បីជួយប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ និង ជាពិសេស ដើម្បីបង្ហាញទៅដល់អ្នកដែលនិយាយថា រាជរដ្ឋាភិបាលមិនបានធ្វើអ្វីសោះ។

 

សូមបញ្ជាក់ថា រដ្ឋាភិបាលបានចំណាយថវិកាជាង១ពាន់លានដុល្លារ កាលពីឆ្នាំ២០២១ និងប្រមាណ៦០០លានដុល្លារក្នុងឆ្នាំ២០២២ ដើម្បីដោះស្រាយផលប៉ះពាល់ នៃវិបត្តិសង្គម-សេដ្ឋកិច្ច ព្រមទាំងធានាលំនឹងជីវភាពប្រជាពលរដ្ឋ នៅអំឡុងពេលដែលពិភពលោកប្រឈមជួបនឹងវិបត្តិកូវីដ និងវិបត្តិនានា៕

ប្រភព៖ AKP