អាជ្ញាធរជាតិប្រយុទ្ធនឹងអេដស៍លើកឡើងថា អ្នកផ្ទុកមេរោគអេដស៍ប្រមាណ១ម៉ឺន២ពាន់នាក់បានរត់គេចពីការផ្តល់សេវា ព្យាបាល

0

ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានលើកឡើងថា នៅកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ ប្រមាណ១ម៉ឺន២ពាន់នាក់ដែលបានរត់គេចពីការទទួលសេវាព្យាបាល ដែលចំណុច នេះគួរឱ្យព្រួយបារម្ភដែលអាចធ្វើឱ្យចំនួនអ្នកឆ្លង ជំងឺអេដស៍កើនឡើងបើសិនពួកគេនៅតែធ្វើបែបនេះ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍។

ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី បានគូសបញ្ជាក់ថា នៅកម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ១ម៉ឺ២ពាន់នាក់ បានធ្វើតេស្ត ឈាមរកឃើញមានផ្ទុកមេរោគអេដស៍ ប៉ុន្តែពេលនេះអ្នកទាំងនោះមកដល់ពេលនេះបានបាត់ខ្លួនដោយមិនបានធ្វើតេស្តរកមេរោគ អេដស៍ទៀត ដែលចំណុចនេះការព្រួយបារម្ភអាចឱ្យជំងឺអេដស៍អាចផ្ទុះឡើងវិញ បើសិនគេ មិនទៅផ្តល់ការ ព្យាបាល។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថា អ្នកដែលមិនរកសេវាព្យាបាល(ទោះបីមិនជាក្តី)ដោយសារតែគាត់មានការខ្មាស អៀនក្នុង នោះមានអ្នកមាន អ្នកល្បីផងដែរ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី បានថ្លែងបញ្ជាក់ថាអ្នកទាំងនោះ អាចទៅរកសេវា ព្យាបាល ឯកជនដើម្បីលាក់បាំងកុំឱ្យគេដឹងផងដែរ។  តែទោះយ៉ាងណាក្តី ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានអំពាវនាវនិងជំរុញដល់ អ្នកដែលបាន បាត់ខ្លួនមិនទៅធ្វើតេស្តរកមេរោគអេដស៍ដើម្បីយកសេវាព្យាបាលព្រោះថាអ្នកដែលធ្វើការព្យាបាលទៀងទាត់ដោយ ប្រើថ្នាំពន្យារ នឹងអាចធ្វើឱ្យមេរោគអេដស៍បាត់បានទោះបីជាគ្មានថ្នាំព្យាបាលជំងឺអេដស៍ក៏ដោយ។   ជាមួយគ្នានោះដែរឯកឧត្តមទេស រដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា៖ «ជំងឺអេដស៍មិនអាចចប់បាននោះទេ បើវាកើតហើយគឺវាមានរហូត គ្រាន់តែមានចំនួនឆ្លងថ្មីទាបបំផុត។ បើតាមគោលដៅរបស់អង្គការ សហប្រជាជាតិគេថាចប់អេដស៍មានន័យថាក្នុងមួយឆ្នាំឆ្លងថ្មីតែ២៥០នាក់ទេ ។

ចំណែកកម្ពុជាវិញដែលថាអស់ជំងឺអេដស៍គឺមួយថ្ងៃឆ្លងមួយម្នាក់ ឬមួយឆ្នាំ៣៦៥នាក់ ឬទាបជាងនេះ តែបើនៅខ្ពស់ជាងនេះ គឺមិន ទាន់ចប់ទេ»។  ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី បានបន្ថែមទៀតថា ដើម្បីកុំមានការឆ្លងកើតឡើងថែមទៀត នូវជំងឺអេដស៍គឺ ត្រូវតែមានការព្យាបាល ដូច្នេះពេលនេះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានកំពុងរៀបចំគោលន យោបាយមួយហៅថាគោលនយោ បាយលុបបំបាត់អេដស៍ ហើយចីរភាពនៃកម្ពុជាឆ្នាំ២០២៣ -២០២៨។  ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២២ កន្លងមកនេះនៅកម្ពុជាមានអ្នកឆ្លងជំងឺអេដស៍មាន ១ ៤០០ នាក់ ដែលជាចំនួនមួយឆ្ងាយពីគោលដៅ ដែលឱ្យមាន អ្នកឆ្លងតែមួយថ្ងៃមួយនាក់ ឬស្មើ៣៦៥នាក់ក្នុងមួយឆ្នាំ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានអះអាងផងដែរថា នៅកម្ពុជាមានអត្រាខ្ពស់ក្នុង ការទប់ស្កាត់កុំឱ្យឆ្លងជំងឺអេដស៍ក្នុងនោះគឺយុវជនតែម្តង និងក្នុងនោះអ្នក ដែលស្រឡាញ់ភេទដូចគ្នាភាគច្រើនបានឆ្លងជំងឺអេដស៍ តែម្តង។ ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា៖ «មិនមែនជាការបណ្តុះ បង្អាប់ ឬមាក់ងាយ ឬរើសអើង នោះទេ គឺគ្រាន់តែចង់ពញ៉ាក់ស្មារតីថាបើមិនប្រុងប្រយ័ត្នមិនថាប្រុសស្រឡាញ់ ប្រុសគឺឆ្លង ហើយ»។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការទប់ស្កាត់នៃការឆ្លងជំងឺអេដស៍មានប្រសិទ្ធភាពគឺការប្រើប្រាស់ស្រោមអនាម័យនៅពេល រួមភេទ ហើយបើសង្ស័យថាមិនសុវត្ថិភាព(រហែកស្រោម)ត្រូវហូបថ្នាំការពារមុនពេល ឬក្រោយពេលរួមភេទ។ បើតាមការគូស បញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងរយៈ ពេល៣ឆ្នាំ ចុងក្រោយមក នេះរាជរដ្ឋាភិបាលបានចំណាយថវិកាទិញថ្នាំសម្រាប់ទប់ស្កាត់ការឆ្លងជំងឺអេដស៍ក្នុងមួយឆ្នាំ៥លានដុល្លារអាម៉េរិកដើម្បីជួយព្យាបាលអ្នកដែលឆ្លងជំងឺអេដស៍ផងដែរ៕

ប្រភព៖ AKP