Home សង្គម រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំងសប្បាយភាព ចំនួន១២ទីតាំង ជូនដល់ប្រជាពលរដ្ឋ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ

រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំងសប្បាយភាព ចំនួន១២ទីតាំង ជូនដល់ប្រជាពលរដ្ឋ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ

0

ភ្នំពេញ៖ នៅក្នុងសេចក្តីជូនដំណឹង  ស្តីពី ទីតាំងសប្បាយភាព ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ  មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័ននានា រួមទាំងវិស័យឯកជន បានរៀបចំកម្មវិធីសប្បាយភាព នៅតាមទីតាំងមួយចំនួននៅក្នុង រាជធានីភ្នំពេញរួមមាន៖ ១-កម្មវិធី “ទីជលគុណ” រៀបចំដោយសហភាពសហព័ន្ធ យុវជន​កម្ពុជា (សស.យក.) ស្ថិតនៅ សួនច្បារមុខវត្តបទុមវតីផ្នែកខាងជើង សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ២-កម្មវិធីប្រគំតន្ត្រី រៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍ ហង្សមាស HDTV ស្ថិតនៅសួនច្បារ មុខវត្តបទុមវតីផ្នែកខាងត្បូង សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ៣-កម្មវិធីប្រគំតន្ត្រី រៀបចំដោយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្ថិតនៅរមណីយដ្ឋាន ប្រវត្តិសាស្ត្រវត្តភ្នំផ្នែកខាងលិច សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ៤-កម្មវិធីប្រគំតន្ត្រី រៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ ស្ថិតនៅរោងអាយ៉ៃ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ ៥-កម្មវិធីប្រគំតន្ត្រី រៀបចំដោយ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថិតនៅលើសួនច្បារ ទល់មុខក្រុមប្រឹក្សា​អភិឌ្ឍន៍កម្ពុជា (CDC) សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។     ៦-កម្មវិធីប្រគំតន្ត្រី រៀបចំដោយ​ក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី អិលធីឌី ស្ថិតនៅក្បែរសួនច្បារ មាត់ទន្លេទល់មុខផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ ៧-កម្មវិធី “ប្រដាល់គ្រុឌគុនខ្មែរ-រៀបចំដោយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ស្ថិតនៅ សួនច្បាររូបសំណាកព្រះ នាងប្រាជ្ញាបារមី សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ៨-កម្មវិធីប្រគំតន្ត្រី រៀបចំដោយ ស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថិតនៅក្បែរសួនរង្វង់មូល នាងទេពមច្ឆា (តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ) សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ៩-កម្មវិធីប្រគំតន្ត្រី រៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍ ហង្សមាស HDTV ស្ថិតនៅសួនច្បារ កោះពេជ្រ City Hall សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ១០-កម្មវិធីប្រគំតន្ត្រីរៀបចំដោយស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថិតនៅមុខសាលមហោស្រព កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ១១-ការរៀបចំស្តង់តាំងលក់ផលិតផល រៀបចំដោយមជ្ឈមណ្ឌសន្និបាត និងពិពរណ៍ កោះពេជ្រ ស្ថិតនៅមជ្ឈមណ្ឌសន្និបាត និងពិពរណ៍ កោះពេជ្រ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន និង១២-កម្មវិធីប្រគំតន្ត្រី រៀបចំដោយក្រុមហ៊ុន វឌ្ឍនៈ ប្របភើធី អិលធីឌី ស្ថិតនៅតំបន់ទីក្រុងរណប កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងអញ្ជើញ ចូលរួមទស្សនាកម្មវិធីសប្បាយភាព នៅតាមទីតាំងដែលបានរៀបចំនេះឱ្យបានច្រើនកុះករ និងអធិកអធម។ ទទួលបានសេចក្តីជូនដំណឹងនេះ នាយករដ្ឋបាល ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហប្រតិបត្តិការ និងបង្កលក្ខណៈងាយស្រួលដល់បងប្អូន ដែលបានទៅទស្សនាប្រកបដោយ ភាពរលូន និងស្មារតីទទួលត្រូវខ្ពស់៕

ប្រភព៖ AKP

Previous articleប្រជាកសិករខេត្តព្រះសីហនុ ច្រូវកាត់ស្រូវរដូវវស្សាបានចំនួន ១ ២៥៨ហិកតា ស្មើនឹង ១០,៣៥ភាគរយ នៃផ្ទៃដីសរុប
Next articleបង្គន់សាធារណៈចំនួន ៦៥៥បន្ទប់ និងបន្ទប់ងូតទឹកចំនួន ២០០បន្ទប់ ត្រូវបានរៀបចំសម្រាប់ប្រជាពលរដ្ឋ និងកីឡាករអុំទុក