សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឃើញសន្និសីទ ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣ ដើរតួជា វេទិកានៃការផ្ដោះប្ដូរយោបល់ ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា

0

បរទេស៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ«សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣ ដើរតួជាវេទិកានៃការផ្ដោះប្ដូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតី ស្ថាបនា ចូលរួមគិតគូរ អភិវឌ្ឍន៍ និងទទួលខុសត្រូវរួមគ្នាលើជោគវាសនារបស់កម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង«សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣ ស្តីពី ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន» នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកពីការសង្កេតមួយចំនួន របស់សម្ដេច ពាក់ព័ន្ធការវិវត្តនៃបរិការណ៍សាកលលោក មានជាអាទិ៍ ទី១. ការប្រែប្រួលដ៏ជ្រាលជ្រៅមួយនៃការផ្លាស់ប្ដូរពីនិម្មាបនកម្ម សេដ្ឋកិច្ចនិង អភិបាលកិច្ចអន្តរជាតិ ខណៈឯកប៉ូល ទៅរកប្រព័ន្ធពហុប៉ូល កំពុងលេចចេញជារូបរាងជាបណ្ដើរៗ។ ទី២. ការចាប់ផ្ដើមពឹងផ្អែកកាន់តែខ្លាំងលើសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច នៅពេលដែលប្រទេសក្នុងតំបន់កាន់តែរីកចម្រើនឡើង និងសមាហរណកម្មកាន់តែស៊ីជម្រៅ ខណៈដែលសេដ្ឋកិច្ចធំៗសម្រេចបានកំណើនទាប។ ទី៣. ការរីកចម្រើនផ្នែកឌីជីថលបន្តមានសម្ទុះខ្ពស់ ជាពិសេស បញ្ញាសិប្បនិម្មិត ដែលបើកលទ្ធភាពនៅក្នុងការជំរុញផលិតភាពឱ្យមានសម្ទុះខ្ពស់ឡើង និងអាចកាត់បន្ថយរយៈពេលនៃការរៀនសូត្រ ព្រមទាំងពង្រាយបានទូលាយនៅក្នុងរយៈពេលខ្លី។ និង ទី៤.  ប្រភពហិរញ្ញប្បទានសម្រាប់ទ្រទ្រង់ការអភិវឌ្ឍនៅក្នុងបរិការណ៍ក្នុងការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ ជាពិសេសសម្រាប់ប្រទេសមានចំណូលខ្ពស់មធ្យមមានទំហំមិនគ្រប់គ្រាន់ និងមានការសម្របសម្រួលល្អរវាងតួអង្គពាក់ព័ន្ធ ទាំងពហុភាគី ទ្វេភាគី និងវិស័យឯកជន។

តាមរយៈការសង្កេតទាំង៤ចំណុចនេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា« ខ្ញុំចង់ឃើញសន្និសីទរបស់យើងនៅក្នុងថ្ងៃនេះគឺដើរតួជាវេទិកានៃការផ្ដោះប្ដូរ យោបល់ ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា ចូលរួមគិតគូរអភិវឌ្ឍន៍ និងទទួលខុសត្រូវរួមគ្នា លើជោគវាសនារបស់កម្ពុជា»។

ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏ចង់ឃើញផងដែរថា លទ្ធផលនៃការសិក្សារបស់វិទ្យាស្ថានប ណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា CDRI នៅពេលបន្តបន្ទាប់មិនគ្រាន់តែជាកា រសិក្សាស្រាវជ្រាវបង្កើនការយល់ដឹងតែប៉ុណ្ណោះទេ ថែមទាំងជាឯកសារចង្អុលទិសគន្លឹះស ម្រាប់ជាធាតុចូល របស់រាជរដ្ឋាភិបាលក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍នានា ក៏ដូចជា វិធានការគោលនយោបាយ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយដែលកំពុងកើតមាននិងនាពេលបន្តបន្ទាប់ រួមទាំងបញ្ហាប្រឈមនៅពេលដែលកម្ពុជារំពឹងថា នឹងឆ្លងផុតពីឋានៈប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ ខាងមុខ។ ការពង្រឹងនិងការពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានរឹងមាំនិងមានពិពិធកម្មជាងមុននិងការកសាងភាពធន់នៃសេដ្ឋកិច្ចដើម្បីឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា៕

ប្រភព៖ AKP