ភ្នំពេញ៖ រសៀលថ្ងៃពុធ ទី១៥ វិច្ឆិកា ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ” ។
ក្នុងឱកាសនោះដែរ សម្ដេចនាយករដ្ឋមន្ត្រីបានរំពឹងថា ក្រុមហ៊ុននឹងអភិវឌ្ឃកោះនរាឱ្យក្លាយជាតំបន់ដែលអាចផ្ដល់ផលប្រយោជន៍ និងផ្ដល់កំណើនសេដកិច្ចដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ ៕
ប្រភព៖ ក្រសួងព័ត៌មាន