ព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់គោលដៅដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការប្រើប្រាស់កម្លាំងសរុបចុះវាស់វែងដីធ្លីជូនពលរដ្ឋឱ្យបានលឿន និងត្រូវខិតខំពន្លឿនការចុះបញ្ជីក្បាលដីឱ្យបានរួចរាល់ ។ ការបញ្ជាក់លើកឡើងរបស់សម្ដេចធីបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥ ១៩៤ នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឯកភាពចំពោះយុទ្ធសាស្ត្រជាគោលការណ៍ឱ្យប្រើប្រា ស់កម្លាំងសរុបទាំងថ្នាក់កណ្ដាល និងថ្នាក់ខេត្តធ្វើយ៉ាងណាផ្ដល់បណ្ណកម្ម សិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋឱ្យបានលឿន។ សម្ដេចធិបតីលើកឡើងថា កាលពីឆ្នាំ២០១១ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីក៏បានដាក់ចេញគោលនយោបាយវាស់វែងដីធ្លីជូនប្រជាពលរដ្ឋគឺគោលនយោបាយចាស់សកម្មភាពថ្មីដោយបានវាស់វែងដីធ្លីជូនប្រជាពលរដ្ឋជាច្រើនក្បាលដី ដែលក្នុងនោះរាជរដ្ឋាភិបាលអាណត្តិទី ៧ នឹងបន្តធ្វើសកម្មភាពនេះបន្តទៀត។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ផងដែរថា មកដល់ពេលនេះដីដែលយើងវាស់ហើយជាង ៧ លានក្បាលដី ដោយសារយើងចាប់ផ្ដើមបញ្ចេញក្បាលដីដែលត្រូវវាស់បន្ថែមយើងបញ្ចេញ២លាន នៅសល់៥លានក្បាលដីទៀតដែលត្រូវចាត់វិធានការដើម្បីចេញធ្វើយ៉ាងម៉េចជំរុញកិច្ចការនេះ។សម្តេច ធិបតីបន្តថា ឥឡូវនេះក្រសួងដែនដី បានដាក់ចេញគោលការណ៍យុទ្ធសាស្រ្ដ សម្តេចបានចារឯកភាពផ្ដល់គោលការណ៍ប្រើប្រាស់កម្លាំងសរុបទាំងពីថ្នាក់កណ្ដាល និងថ្នាក់ខេត្ត ដើម្បីធ្វើយ៉ាងណាចុះមកបែងចែងឱ្យបងប្អូន ឆាប់បានកម្មសិទ្ធិ គាត់យកទៅប្រើប្រាស់ ឱ្យលឿន កុំឱ្យកកស្ទះ៕
ប្រភព៖ AKP