សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំដំបូងនៃអាណត្តិរាជរដ្ឋាភិបាលជាឆ្នាំពង្រឹងជាជាងការពង្រីក និងជាឆ្នាំដែលរាជរដ្ឋាភិបាលត្រូវពិនិត្យលើប្រសិទ្ធភាពរបស់ខ្លួន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

0

កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា សម្រាប់ឆ្នាំដំបូងនៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧នេះគឺជាឆ្នាំពង្រឹងជាជាងការពង្រីកជាពិសេសការពង្រឹងនៅថ្នាក់មូលដ្ឋាន ហើយក៏ជាឆ្នាំដែលរាជរដ្ឋាភិបាលត្រូវពិនិត្យវាយតម្លៃលើប្រ សិទ្ធភាពរបស់ខ្លួនដោយផ្ដោតទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការគូសបញ្ជាក់របស់សម្តេចធិបតីបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មីនិងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការរើសមន្រ្តីរាជការគឺត្រូវផ្អែកគុណាធិបតេយ្យ ចំណែ កមន្រ្តីដែលនៅត្រូវពង្រឹងសមត្តភាព គុណភាព ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ។ សម្ដេចមធិបតី បានបញ្ជាក់ទៀតថា រដ្ឋបាលសាធារណៈត្រូវធ្វើកំណែទម្រង់និងធ្វើទំនើបកម្មជាប្រចាំដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានលើកឡើងថា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ជាច្រើនអាណត្តិ មកហើយដើម្បីធានាដល់ការលើកតម្កើងសមត្ថភាព ប្រសិទ្ធភាព និងគុណភាព នៅក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធបានធ្វើកិច្ចការជាច្រើ នរួចមកហើយ ប៉ុន្តែក៏នៅមានចំណុចដែលត្រូវធ្វើបន្តទៀតដើម្បីពង្រឹងឱ្យកាន់តែល្អបន្ថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រដ្ឋបាលសាធារណៈត្រូវធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មជាប្រចាំដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ សម្តេចធិបតីនាយករដ្ឋមន្រ្ដីសង្កត់ធ្ងន់បន្ថែមថា គ្មានរូបមន្តមួយណាដែលថាដាក់ហើយចប់សម្រាប់ ៥០ឆ្នាំនោះទេ ទាល់តែជីវិតប្រជាពលរដ្ឋ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច និងទំនើបកម្មលែងដើរទៅមុខ។ បានន័យថាវិញ្ញាសានៅដដែល បានដំណោះស្រាយនៅដដែល។ សម្ដេចធិបតីបានអះអាងថា ប៉ុន្តែដរាបណាជីវិតកាន់កើន ជីវភាពរស់នៅកាន់តែកើនការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែកើនការច្នៃប្រឌិត និងការកែលម្អនៅក្នុងការបម្រើប្រជាពលរដ្ឋឆ្លើយតបទៅនឹងតម្រូវការរបស់ពួកគាត់ដែលប្រែប្រួលទៅតាមកំណើននៃជីវភាពរស់នៅនិងការប្រែប្រួលនៃសង្គមជាតិ ។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបន្ថែមថា ដូច្នេះហើយត្រូវទាមទារឱ្យរដ្ឋបាលសាធារណៈត្រូវធ្វើទំនើ បកម្មនិងវិវត្តន៍ជាប្រចាំដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ សម្ដេចធិបតីបានគូសបញ្ជាក់ឱ្យដឹងទៀតថា ចំណុចនេះ គឺរាជរដ្ឋាភិបាលបានខិតខំធ្វើជាច្រើនអាណត្តិមកហើយ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ចាត់ទុកបញ្ហារដ្ឋបាលសាធារណៈនេះជាវិធានការគន្លឹះទីមួយ៕

ប្រភព៖ AKP