សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រយៈពេលជាង២ខែកន្លងមកនេះរាជរដ្ឋាភិបាលសម្រេចបានវឌ្ឍ នភាពយ៉ាងល្អប្រសើរ

0

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមាន​ប្រសាសន៍ថា ក្នុងរយៈពេលជាង២ខែកន្លងមកនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាបានសម្រេចវឌ្ឍនភាពយ៉ាងល្អប្រសើរជាពិសេស តាមរយៈការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងវិធានការគន្លឹះទាំង៥ដែល កំពុងទទួលបានការសាទរពីគ្រប់មជ្ឈដ្ឋានទាំងអស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះ​នៅក្នុង​ឱកាស​បើក​កិច្ច​ប្រជុំ​ពេញ​អ​ង្គ​គ​ណៈ​ រដ្ឋមន្ត្រីដើម្បីពិភាក្សាឆ្លងរ​​បៀបវារៈចំនួន៤នៅទីស្តីការនាយករដ្ឋមន្ត្រីវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ប​ន្តថា រាជរដ្ឋាភិបាលក៏កំ​ពុងអ​នុវត្តកា​រកែ​ទម្រ​ង់​សំ​ខាន់ៗជាច្រើនដែលជាការឆ្លើយតបទៅនឹងសេចក្ដីទុកចិត្តរបស់ប្រជាពលរដ្ឋចំពោះ រាជ​រដ្ឋា​ភិបា​លក៏ដូចជាការត្រៀមខ្លួនទប់ទល់​នឹងការវិវត្តថ្មីៗនៃនិន្នាការក្នុ​ងតំប​ន់និ​ងស​កល​ដែល​កា​ន់​តែ​តានតឹងនិងពិបាកប៉ាន់ស្មាន។

ផ្អែកតាមស្មារតីនេះកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះនឹងពិភាក្សាទៅលើរបៀបវារៈសំខា​ន់ៗដែលឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពការងារដែលសម្រេចបាននិងទិសដៅការងារបន្ត ក៏ដូ​ចជា​កិ​ច្ចការចាំបាច់ដែលរាជរដ្ឋាភិ​បាលត្រូវធ្វើដើម្បីអភិវឌ្ឍរ​បៀបវា​រៈគោ​លនយោ​បាយ​អភិ​វឌ្ឍ​ន៍ស​ង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យទទួលបានជោគជ័យនិងមានប្រសិទ្ធភាពខ្ពស់៕

ប្រភព៖ AKP