ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣

0

ភ្នំពេញ៖ ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣ ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​សម្ពាធ​ទាប នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុងអំឡុងពេល​នេះ ប្រព័ន្ធ​សម្ពាធ​ខ្ពស់​ដែល​គ្របដណ្ដប់​លើ​ប្រទេស​ថៃ និង​សមុទ្រ​ចិន​ខាងត្បូង​ថមថយ​ចុះ​ឥទ្ធិពល​។ ខណៈ​ដែល​លំហូរ​ខ្យល់​បក់​ពី​ទិសនិរតី និង​ទិស​ខាងត្បូង​នាំ​មក​ជាមួយ​នូវ​សំណើម​ពី​ឈូង​សមុទ្រ​ថៃ មក​លើ​តំបន់ឆ្នេរ ស្រប​ពេល​ដែល​លំហូរ​ខ្យល់​បក់​មក​ពី​ទិស​ខាងកើត និង​ទិសអាគ្នេយ៍ នាំ​មក​ជា​មួ​ុ​យ​សំណើម​ពី​សមុទ្រ​ចិន​ខាងត្បូង​មក​លើ​ប្រទេស​កម្ពុជា​។ ដោយឡែក នៅ​ថ្ងៃ​ទី​៣០ ខែតុលា នឹង​មាន​ប្រព័ន្ធ​សម្ពាធ​ខ្ពស់​មួយទៀត​ពី​ប្រទេស​ចិន​គ្របដណ្ដប់​លើ​ផ្នែក​ខាងជើង​ប្រទេស​ថៃ លាតសន្ធឹង​ទៅ​ដល់​សមុទ្រ​ចិន​ខាងត្បូង​។ ខណៈ​នេះ ខ្យល់​នឹង​ប្ដូរ​ទិស​ដៅ​បក់​ពី​ទិសឦសាន​មក​លើ​ប្រទេស​កម្ពុជា​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ ខែតុលា នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​តំបន់​មាត់សមុទ្រ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​តំបន់​ទំនាប​កណ្តាល រួម​ទាំង​រាជធានី​ភ្នំពេញ នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ពី ៥០% ទៅ ៦០%​។

ដោយឡែក បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​តំបន់​ខ្ពង់រាប នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៣០% ទៅ ៤០%​។

នៅ​ថ្ងៃ​ទី​៣០ ខែតុលា នៅ​តំបន់​ទំនាប​កណ្ដាល និង​តំបន់​មាត់សមុទ្រ នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៣០ % ទៅ ៤០% ហើយ​នៅ​តំបន់​ខ្ពង់រាប​នឹង​មាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ គ្របដណ្ដប់​លើ​ផ្ទៃដី​ពី ១០ % ទៅ ២០% ៕

May be an image of text