ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​០៩:៥៥​នាទី នៅ​ចំណុច​ផ្លូវ​លេខ​៦០៨ កែង​ផ្លូវ​លេខ​២៨៧ ក្រុម​ទី​៦៩ ភូមិ​១៤ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កក់​ទី​២ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ពី​បទ​លួច​យក​ម៉ូតូ ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១៨F ផ្លូវ​រថភ្លើង ក្រុម​ទី​៨១ ភូមិ​១៧ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក​។

ជនសង្ស័យ​ឈ្មោះ លូវ សុ​ភ័​ត្រា ហៅ ត្រា ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ ផ្លូវ រថភ្លើង សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក (​មាន​សារធាតុ​ញៀន​)​។ វត្ថុ​តាង​ចាប់​យក​៖ ម៉ូតូ​ម៉ាក Honda C125 ស៊េរី​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1GH-0857 ជា​របស់​ជន​រង​គ្រោះ​ដែល​ជនសង្ស័យ​លួច​យក​)​។ បន្ទាប់​មក​សមត្ថកិច្ច បាន​ធ្វើការ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​តាម​ការ​ស្នើ​សុំ​។

ប​ច្ចប្ប​ន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ