ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣

0

ភ្នំពេញ៖ ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៣៖ ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​សម្ពាធ​ទាប នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុងអំឡុងពេល​នេះ ប្រព័ន្ធ​សម្ពាធ​ខ្ពស់​ដែល​គ្របដណ្ដប់​លើ​ប្រទេស​ថៃ និង​សមុទ្រ​ចិន​ខាងត្បូង​ថមថយ​ចុះ​ឥទ្ធិពល​។ ខណៈ​ដែល​លំហូរ​ខ្យល់​បក់​ពី​ទិសនិរតី និង​ទិស​ខាងត្បូង​នាំ​មក​ជាមួយ​នូវ​សំណើម​ពី​ឈូង​សមុទ្រ​ថៃ មក​លើ​តំបន់ឆ្នេរ ស្រប​ពេល​ដែល​លំហូរ​ខ្យល់​បក់​មក​ពី​ទិស​ខាងកើត និង​ទិសអាគ្នេយ៍ នាំ​មក​ជា​មួ​ុ​យ​សំណើម​ពី​សមុទ្រ​ចិន​ខាងត្បូង​មក​លើ​ប្រទេស​កម្ពុជា​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ ៖ ចាប់ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៩ ខែតុលា នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នៅ​តំបន់​មាត់សមុទ្រ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ក្នុង​តំបន់​ទំនាប​កណ្តាល រួម​ទាំង​រាជធានី​ភ្នំពេញ នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ពី ៥០% ទៅ ៦០%​។

ដោយឡែក បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​តំបន់​ខ្ពង់រាប នឹង​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៣០% ទៅ ៤០%​៕

May be an image of text