នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួច (លួចម៉ូតូ)

0

ភ្នំពេញ៖ ដោយមានការបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ។

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ៣០ នាទី កម្លាំងការិយាល័យសហការជាមួយសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ នៅចំណុចផ្លូវលំ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ចាប់យកម៉ូតូចំនួន០១គ្រឿង និងមួកសុវត្ថិភាព ពណ៌ ស ជាមធ្យោបាយជិះធ្វើសកម្មភាព ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (លួចម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ លេខតួ លេខម៉ាស៊ីន ០០៦៥១១២ ពាក់ផ្លាក លេខបាត់ដំបង១AT-០៧៧២) ប្រព្រឹត្តនៅចំណុចការដ្ឋានសំណង់ ផ្លូវលេខ៣៣៩ ក្រុម១៥ ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០២ និង ៣០ នាទី បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី ៖ ១-ឈ្មោះ ហេង ជា ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ ហួន ដា ភេទ ប្រុស អាយុ ៣៧ ឆ្នាំជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១២ លេខតួ និងលេខម៉ាស៊ីន៨៧៨៨២៦២ ពាក់ផ្លាកលេខមណ្ឌលគីរី១A-៣១៦២ ចំនួន ០១ គ្រឿង,មួកសុវត្ថិភាព ពណ៌ ស ចំនួន ០១ ។ ចំណេកជនរងគ្រោះ មាន ឈ្មោះ វ៉ាន់ ប៊ីឡុង ភេទ ប្រុស អាយុ ២១ ឆ្នាំ  ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ ផ្លូវលេខ៣៣៩ ក្រុម១៥ ភូមិ៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ លេខតួ លេខម៉ាស៊ីន០០៦៥១១២ ពាក់ផ្លាកលេខបាត់ដំបង១AT-០៧៧២ ។

ហេតុការណ៏ៈ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០២ និង៣០ នាទី មានករណី អំពើលួច (លួចម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ លេខតួ លេខម៉ាស៊ីន០០៦៥១១២ ពាក់ផ្លាកលេខបាត់ដំបង១AT-០៧៧២) ប្រព្រឹត្តនៅចំណុចការដ្ឋានសំណង់ ផ្លូវលេខ៣៣៩ ក្រុម១៥ ភូមិ៤ សង្កាត់បឹងកក់១     ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០២ នាក់ ជិះម៉ូតូចំនួន០១ គ្រឿង មានឈ្មោះ ហួន ដា ភេទ ប្រុស អាយុ ៣៧ ឆ្នាំជនជាតិ ខ្មែរ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១២ លេខតួ និងលេខម៉ាស៊ីន៨៧៨៨២៦២ ពាក់ផ្លាកលេខមណ្ឌលគីរី ១A-៣១៦២ និងពាក់មួកសុវត្ថិភាព ពណ៌ ស ឌុបឈ្មោះ ហេង ជា ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ខ្មែរ ចេញពីផ្ទះជួលរបស់ឈ្មោះ ហួន ដា ផ្លូវរថភ្លើង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យជិះម៉ូតូមកដល់ចំណុចកើតហេតុក៏បានឃើញ ទ្វារការដ្ឋានសំណង់ចំហទ្វារមិនមានចាក់សោ និងខាងក្នុងមានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ លេខតួ លេខម៉ាស៊ីន០០៦៥១១២ ពាក់ផ្លាកលេខបាត់ដំបង១AT-០៧៧២ ចតទុកនៅខាងក្នុងនិងមានកូនសោម៉ូតូជាប់នឹងម៉ូតូស្រាប់ ឃើញស្ងាត់ពុំមានមនុស្ស ជនសង្ស័យឈ្មោះ ហួន ដា ក៏ឈប់ម៉ូតូរង់ចាំនៅខាងក្រៅនិងជាអ្នកមើលផ្លូវ ហើយឈ្មោះ ហេង ជា ក៏ចុះពីលើម៉ូតូរបស់បក្ខពួក ដើរចូលទៅក្នុងការដ្ឋានសំណង់ធ្វើសកម្មភាពលួចយកម៉ូតូបានសម្រេច រួចហើយបណ្តើរចេញមកខាងក្រៅ ជិះម៉ូតូដែលលួចបានគេចខ្លួន ហើយឈ្មោះ ហួន ដា ជិះម៉ូតូតាមពីក្រោយនាំគ្នាគេចខ្លួនបាត់អស់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ