សម្ដេចធិបតី បានលើកទឹកចិត្តអាស៊ាន និងជីស៊ីស៊ី ស្វែងរកប្រភពកំណើនថ្មីៗ នៅក្នុ​ង​វិ​ស័​យ​គ​ន្លឹះមួយចំនួន

0

បរទេស៖ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត បា​ន​លើ​ក​ទឹ​ក​ចិ​ត្ត​ប្រ​ទេ​សអា​ស៊ា​ន និង​ក្រុម​ប្រឹ​ក្សាសហប្រតិបត្តិការឈូងសមុទ្រ(ជីស៊ីស៊ី)​ស្វែង​រក​ប្រភ​ព​កំ​ណើ​ន​ថ្មី​ៗ​ នៅ​ក្នុង​​វិស័​យ​គ​ន្លឹះ​មួ​យ​ចំនួន រួមមាន ការតភ្ជាប់, សេដ្ឋកិច្ចឌីជីថល, អន្តរកាល​ថា​ម​ព​ល​បៃ​ត​ង​, ហិរញ្ញវត្ថុ និងធនាគារ, ខ្សែច្រវាក់ផ្គត់ផ្គង់តំបន់, បញ្ញាសិប្បនិម្មិត និង នវានុវត្តន៍ជាដើម។

ការលើកទឹកចិត្តនេះធ្វើឡើង ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិ​ប​ត្តិ​កា​រ​ឈូ​ងសមុទ្រ(ជីស៊ីស៊ី) នៅរាជធានីរីយ៉ាដ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

សម្ដេចធិបតី បានលើកឡើងថា តំបន់ទាំងពីរត្រូវបានផ្សារភ្ជាប់គ្នាដោយវប្បធម៌ និងអរិយធម៌​ដ៏​​​​យូ​រ​ល​ង់ និងសម្បូរបែប ដែលនេះជាសក្តានុពលដ៏សម្បើម ក្នុង​ការ​លើក​កម្ព​ស់កិ​ច្ចស​ហ​ប្រ​តិ​ប​ត្តិការវិស័យទេសចរណ៍ ក្នុងបរិការណ៍​នៃការ​ប្រែប្រួ​លអា​កាស​ធាតុ​ដែល​បាន​និង​កំពុ​ង​ប​ង្ក​ឱ្យ​មា​នបញ្ហាសន្តិសុខស្បៀង សម្ដេចធិបតី បានជំរុញឱ្យប្រទេសសមាជិកជីស៊ីស៊ី ពិនិត្យលទ្ធ​ភា​ព​​វិនិយោគឱ្យបានច្រើនក្នុងវិស័យកសិកម្មនៅបណ្តាប្រទេសអាស៊ាន និងបង្កើនការផ្លាស់​ប្ដូ​រ​ប​ច្ចេ​កវិទ្យា, ការស្រាវជ្រាវ,ឧត្តមានុវត្តន៍ ជាពិសេស ក្នុងការអភិវឌ្ឍឧស្សាហក​ម្មអា​ហា​រហា​ឡា​ល់​។

សម្ដេចធិបតី បានសម្តែងនូវការព្រួយបារម្ភ និងសោកស្តាយចំពោះការកើនឡើងនៃជម្លោះ និង​អំពើហិង្សានៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបណ្ដាលឱ្យជនស្លូតត្រង់ជាច្រើនបាត់បង់ជីវិត ក្នុង​នោះ​​ក៏មានប្រជាពលរដ្ឋខ្មែរមួយរូប ដែលជានិស្សិតសិក្សានៅអ៊ីស្រាអែល ផងដែរ។ សម្ដេ​ច​ធិ​ប​តី បានបង្ហាញពីជំនឿយ៉ាងមុតមាំថា ប្រទេសសមាជិកនៃក្រុមប្រឹក្សា​សហ​ប្រតិ​បត្តិ​កា​រ​ឈូ​ង​ស​មុទ្រមានតួនាទីសមស្របបំផុត ក្នុង​ការជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់​រក្សាកា​រអ​ត់ធ្ម​ត់​ខ្ព​ស់​បំ​ផុត និងចាប់ផ្តើមកិច្ចសន្ទនា ក្នុងការឈានទៅរកកិច្ច​ព្រមព្រៀងបទឈប់បាញ់ ដើម្បី​ត្រួស​ត្រា​យ​​ផ្លូវសម្រាប់ការស្វែងរកដំណោះស្រាយដោយសន្តិវិធី,យុត្តិធម៌ និងយូរអង្វែង។ សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការធានាដល់ការបញ្ជូន​ជំនួយមនុស្ស​ធម៌​ឱ្យ​បា​ន​ពេ​ញ​លេ​ញ និងទាន់ពេលវេលា ទៅដល់ប្រជាជននៅតំបន់ហ្គាហ្សា និងការធានាសុវ​ត្ថិភាព និង​កា​រ​ដោះ​លែងចំណាប់ខ្មាំងទាំងអស់ឱ្យបានឆាប់បំផុត ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ថ្នាក់ដឹកនាំអាស៊ាននិងជីស៊ីស៊ី បានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការវិវឌ្ឍថ្មីៗ និងបញ្ជា​ក់អំ​ពី​សា​រៈ​សំខាន់នៃការរក្សានូវមជ្ឈភាពអាស៊ាន ក្នុងដំណើរវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់ និ​ងកិច្ចសហការលើគំនិតផ្តួចផ្តើមទាំងឡាយ ដើម្បីគាំទ្រនិងរួមចំ​ណែកដ​ល់សមា​ហរ​ណក​ម្ម​អា​​ស៊ាន និងដំណើរការនៃការកសាងសហគមន៍អាស៊ាន។ លើសពីនេះទៅទៀត ថ្នាក់ដឹ​ក​នាំ​អា​ស៊ា​ន និងជីស៊ីស៊ី បានឯកភាពគ្នាលើការរៀបចំកិច្ចប្រជុំកំពូលរវាងតំបន់ទាំងពីររៀងរាល់ ២ ឆ្នាំ​ម្តង និងទន្ទឹងរង់ចាំការរៀបចំកិច្ចប្រជុំកំពូលបន្ទាប់នៅប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០២៥៕

ប្រភព៖ AKP