ករណីគ្រោះថ្នាក់ចរាចរណ៍រវាងត្រាក់ទ័រហ្វតនិងម៉ូតូ

0

ប៉ៃលិន៖  ថ្ងៃសុក្រ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីបណ្ដាលឲ្យមនុស្សរងរបួសស្រាលចំនួន១នាក់ ខូចខាតម៉ូតូ០១គ្រឿង កម្រិតធ្ងន់ និងត្រាក់ទ័រពុំមានការខូចទេនៅចំណុច ជិតស្ពានក្បាលព្រលាន ភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន 

អ្នកបើកបរត្រាក់ទ័របង្កឈ្មោះ តុប សាន់ ភេទប្រុស អាយុ ៤០ឆ្នាំ បើកបរត្រាក់ទ័រហ្វត ពណ៌ខៀវ រស់នៅភូមិ ទឹកថ្លា សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរទិសដៅពីលិច ទៅកើត បានរត់គេចចេញពីកន្លែងកើតហេតុ។

អ្នកបើកបរម៉ូតូរងគ្រោះឈ្មោះ ណែន ស្រស់ ភេទស្រី អាយុ ១៦ឆ្នាំ រស់នៅភូមិអូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ស្ថានភាពកំពុងតាមដានបើកបរម៉ូតូទ្រីមសង់ ពណ៌ខ្មៅ ឆ្នាំ2017 ពាក់ផ្លាកលេខ ភ្នំពេញ 1GM-9895 (ខូចខាតធ្ងន់បើកបរទិសដៅពីកើតទៅលិច។

បច្ចុប្បន្នវត្ថុតាងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានយកមករក្សាទុកដើម្បីធ្វើការដោះស្រាយទៅតាមនីតិវិធីច្បាប់៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ