ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ករណីហិង្សាដោយចេតនា

0

ភ្នំពេញ ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ​២០២៣ វេលាម៉ោង២០ និង០០នាទី ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ករណីហិង្សាដោយចេតនា (យកដុំថ្មគប់ជនរងគ្រោះ) ស្ថិតនៅចំណុចតារាងបាលRN ផ្លូវបេតុង ក្រុមទី៤ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ៖ ជនសង្ស័យចំនួន ០៤នាក់ ១-ឈ្មោះ សួ នីន ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិ០១ សង្កាត់ ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។ ២-ឈ្មោះ រិទ្ធ រ៉ាយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។ ៣-ឈ្មោះ ដេត ម៉ារ៉ាយុ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។ ៤-ជនសង្ស័យឈ្មោះ រ៉ូន តួតម៉ីហ្ស៊ី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (គ្មានសារធាតុញៀន)។ ជនរងគ្រោះឈ្មោះ រ៉េម ដេវ៉ា ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះជួល ផ្លូវ១០៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។ ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថាពិតជាបានយកដំថ្មគប់លើជនរងគ្រោះពិតប្រាកដមែន។

សម្ភារៈដកហូត ៖
-ដុំថ្មចំនួន ១០ដុំ។

សម្ភារៈខូចខាតរួមមាន ៖
-ទូរស័ព្ទ ១គ្រឿង ម៉ាកiphone១១ ពណ៌ស្វាយ បែកអេក្រង់។

បច្ចុប្បន្ន កម្លាំងជំនាញខណ្ឌកំពុងស្រាវជ្រាវស្វែងរកបក្ខពួកបន្ថែមទៀត និងបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ