ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៣

0

ភ្នំពេញ៖ ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៣៖ ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) អូស​បន្លាយ​កាត់​ពីលើ​ប្រទេស​កម្ពុជា​បាន​រលាយ​បាត់​។ ខណៈ​វិ​សម្ពាធ​ទាប (Tropical Depression) នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ត្រូពិច​ទី​១៦ ឈ្មោះ សាន់​បា T2316 (SANBA) និង​រំកិល​ចូល​ទៅ​ក្នុង​ឈូង​សមុទ្រ​តុងកឹង ហើយ​ព្យុះ​នេះ​ពុំ​មាន​ឥទ្ធិពល​ផ្ទាល់​មក​លើ​ប្រទេស​កម្ពុជា​ទេ​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ ៖ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២១ ខែតុលា នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា​អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ក្នុង​នោះ តំបន់​ខ្លះ​អាច​មាន​ភ្លៀង​ធ្លាក់​បង្គួរ​លាយឡំ​នឹង​ផ្គរ​រន្ទះ ជាមួយនឹង​ទំហំ​ទឹកភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៤០% ទៅ ៥០%៕

May be an image of text