កំពង់ស្ពឺ៖ ក្នុងថ្ងៃឆ្លងពិធីបុណ្យភ្ជុំបិណ្ឌ ដែលត្រូវនិងថ្ងៃសៅរ៍ ១៥ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ រួមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានអញ្ជើញចូលរួមប្រារព្ធ ព្រមទាំងក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ជិតឆ្ងាយយ៉ាងច្រើនកុះករ បានអញ្ជើញ ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តហរិរក្សជិនី (វត្តវាំងចាស់) ស្ថិតនៅឃុំវាំងចាស់ ក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
នៅលើឧបដ្ឋានសាលាវត្តវាំងចាស់ ពេលអញ្ជើញដល់ទីអារាម សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិ ត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេច ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងក្រុមគ្រួសារបានអ ញ្ជើញបូជាទៀន ធូប ថ្វាយផ្កាចំពោះព្រះពុទ្ធបដិមា និងបា្ររព្ធពិធី សូត្រមន្ត សមាទានសីលតាមទំនៀម ទម្លាប់ព្រះពុទ្ធសាសនា ដើម្បីជាការរម្លឹកដល់គុណបុណ្យ ព្រះរតនត្រ័យ និងព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង។ ក្នុងឱកាសឆ្លងបុណ្យភ្ជុំបិណ្ឌនៅវត្តវាំងចាស់ឆ្នាំនេះ សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្វាយគ្រឿសក្ការៈ ប្រគេនបច្ច័យ ទេយ្យទាន ចំពោះព្រះសង្ឃ ប្រគេនសម្រាប់វត្ត គ្រឿងឧបភោគ បរិភោគជាច្រើនមុខ។
បន្ទាប់ពីបានអញ្ជើញរាប់បាត្រ បង្សុកូល វេរប្រគេនចំពោះព្រះសង្ឃ នូវបច្ច័យ ទេយ្យទាន សម្ភារ គ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមគ្រួសារ រួមជាមួយនឹងមន្ត្រីអ្នកមុខ អ្នកការបាន អញ្ជើញ ទៅថ្វាយទៀនធូប ផ្កាភ្ញី ចំពោះព្រះពុទ្ធបដិមា ឧទ្ទិសកុកល ផលបុណ្យចំពោះព្រះរតត្រៃយ៍ ជាពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះបាទអង្គឌួង លើទួលព្រះវិហារចាស់ និងបន្តអញ្ជើញ ថ្វាយទៀនធូប ផ្កាភ្ញើ នៅលើព្រះវិហារថ្មី និងបាន អញ្ជើញបន្តទៅគោរពបដិបត្តិ នៅរូបសំណាក វីរបុរសអ្នកស្នេហាជាតិ ដែលមានគុណបំណាច់ក្នុងការការពារជាតិមាតុភូមិនៅទីនេះ ផងដែរ។
គួរបញ្ជាក់ដែរថា ភ្ជុំបិណ្ឌ ជាពិធីបុណ្យធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត។ ពិធីនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា