សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាក្មេងទំនើងចំនួន០៤នាក់ ពាក់ព័ន្ធករណី ហឹង្សាដោយចេតនា

0

តាកែវ ៖ នៅ​ថ្ងៃ អង្គារ ១១ រោច ខែ ភទ្របទ ឆ្នាំ ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​និង​ថ្ងៃ​ទី ១០ ខែ តុលា ឆ្នាំ ២០២៣ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ជា​មុខសញ្ញា​ក្មេង​ទំនើង​ចំនួន​០៤​នាក់ ពាក់ព័ន្ធ​ករណី ហឹ​ង្សា​ដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ កាលពី​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង ០៤ និង​៤៥ នាទី​ទាប​ភ្លឺ នៅ​ចំណុច​ក្នុង​បរិវេណ​វត្ត​ភ្នំ​ទទា ស្ថិត​ក្នុងភូមិ​ខ្នារ​ទង់ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មាន​គ្នា​ប្រហែល ១៥​នាក់ កំណត់​មុខសញ្ញា​បាន​រួម​មាន​ទី​១/.​ឈ្មោះ ទន់ រិ​ទ្ធី ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​អំពែ​ទុំ ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ (​ឃាត់ខ្លួន​) ២/. ឈ្មោះ ផា​ន សុធា ហៅ បឿ​ក ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​សិរី​មានជោគ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ (​ឃាត់ខ្លួន​) ៣/. ឈ្មោះ ស៊ុំ សីហា ហៅ ទី​ត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រៃខ្លា ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ (​ឃាត់ខ្លួន​)៤/. ឈ្មោះ ជា ដេ​វីត ហៅ ពើ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រៃខ្លា ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ (​ឃាត់ខ្លួន​) ៥/.​ឈ្មោះ សេន សំណាង ភេទ ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​អំពែ​ទុំ ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ (​គេចខ្លួន​) ៦/.​ឈ្មោះ ផូ វី​រៈ ហៅ ឆូ​ង មុខរបរ​កម្មករ​រោងចក្រ ភេទ​ប្រុស អាយុ ២១​ឆ្នាំ រស់នៅ​ភូមិ​អំពែ​ទុំ ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ (​គេចខ្លួន​) ៧/.​ឈ្មោះ លន សំអាង ហៅ ឌូ​ង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ក្រាំង​ពង្រ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ (​គេចខ្លួន​) ៨/.​ឈ្មោះ ម៉ុ​ក ឌី​ណា ហៅ ពៅ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្លែង ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ (​គេចខ្លួន​) ៩/.​ឈ្មោះ សាន សំ​អូន ហៅ ប្រ៊ុ​ញ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រៃ​ស្លែង ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ (​គេចខ្លួន​) ១០/.​ឈ្មោះ ផុស ភក្តី ហៅ រ៉េ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​នៅ​ភូមិ​សិរី​មានជោគ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ (​គេចខ្លួន​) ១១/.​ឈ្មោះ ឆ​ន ចា​ណា​ក់ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ត្រ​មូង​ជ្រុំ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ (​គេចខ្លួន​) បាន​ធ្វើ​សកម្មភាព​យក​កាំបិត​តាំង​តោ​ដង​ឈើ​ចំនួន ០២ ដើម​មាន​ប្រវែង ២៩.៥ សង់ទីម៉ែត្រ ដេញ​កាប់ និង​វាយ ទៅ​លើ​ម៉ូតូ​ចំនួន ០២ គ្រឿង ១/.​ម៉ូតូ​ធុន​ហុងដា​ឌ្រី​ម​ស្សង់ C125 សេរី​ឆ្នាំ​2015 ឡើង​តែម​សេរី​ឆ្នាំ​2022 ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ របស់​ជន​រង​គ្រោះ​ឈ្មោះ គឿ​ន វ៉ា​ន់់​ណេ​ត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពានមាស​កើត ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ បណ្តាល​ឲ្យ​បែក​ខូចខាត​ក្បាល​តាប​ឡូ​កុង​ទ័​រ ក្បាំងមុខ​ចំហៀង​ខាងស្តាំ ស្តុ​ប​ខាងក្រោយ និង​ដាច់​កន្ទុយ​ផ្លា​ក​លេខ​ខាងក្រោយ ២/.​ម៉ូតូ​ធុន​ហុងដា​ឌ្រី​ម​ស្សង់ C125 សេរី​ឆ្នាំ​2015 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1DH -1285 របស់​ជន​រង​គ្រោះ​ឈ្មោះ ធឿ​ន សំណាង ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពានមាស​កើត ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ បណ្តាល​ឲ្យ​បែក​ខូចខាត ចង្កៀង​បំភ្លឺ​ផ្លូវ​ខាង​មុខ ក្បាំងមុខ​ចំហៀង​ខាងស្តាំ ផ្លា​កក​ខាង​មុខ និង​ថែម​ទាំង​កាប់​ផ្ដាច់​កន្តុ​យ​ផ្លា​ក​លេខ​ខាងក្រោយ​យក​ទៅ​បាត់ ។

May be a black-and-white image of child and text

មូលហេតុ​ទំនាស់​ក្មេង​ទំនើង ទើប​បង្ក​ឲ្យ​មាន​ករណី​ខាងលើ​នេះ​កើតឡើង ។ ក្រោយ​ទទួល​បាន​ព័ត៌មាន ដោយ​មានការ​ចង្អុលបង្ហាញ​ពី លោក​ឧត្តមសេនីយ៍ទោ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី លោក​វរសេនីយ៍ឯក ឆាយ កែវ​មុន្នី អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កុមា​រាជា និង​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សូរ​ភី ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ ទន់ រិ​ទ្ធី ភេទ​ប្រុស អាយុ ១៩ ឆ្នាំ នៅ​ត្រង់​ចំណុច​ភូមិ​ត្រពាំង​ឫស្សី ឃុំ​សូរ​ភី ស្រុក​បាទី ខេត្តតាកែវ រហូត​ដល់​វេលា​ម៉ោង ១២ និង ០០ នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៣ នាក់​ទៀត ១/.​ឈ្មោះ ផា​ន សុធា ហៅ បឿ​ក ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ២/.​ឈ្មោះ ស៊ុំ សីហា ហៅ ទី​ត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ៣/.​ឈ្មោះ ជា ដេ​វីត ហៅ ពើ ភេទ​ប្រុស អាយុ ២០​ឆ្នាំ នៅ​ត្រង់​ចំណុច​ភូមិ​ព្រៃ​ស្លែង ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ និង​ដកហូត​វត្ថុ​តាង យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ