ក្រុមគ្រួសារសពលោកឧកញ៉ា ឈាង រ័ត្ន ស្នើរអោយអ្នកសារព័ត៌មាន និងសាធារណជនមួយចំនួន បញ្ឈប់ការផុសចែកចាយ និងស៊ែរ រូបភាព និងវិដេអូមិនសមរម្យលើបណ្តាញសង្គម ពាក់ព័ន្ធនឹងសពលោក ឧកញ៉ា ឈាង រ័ត្ន

0

ភ្នំពេញ៖ នេះបើយោងតាមលិខិតជូនដំណឹងរបស់ក្រុមគ្រូសារសពលោកឧកញ៉ា ឈាង រ័ត្ន បានអោយេឹងថា៖

“តាំងនាមឱ្យក្រុមគ្រួសារនៃសព លោក ឧកញ៉ា ឈាង រ័ត្ន សូមជម្រាបជូនដំណឹងដល់ អ្នកសារព័ត៌មាន និង សាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ ក្រុមគ្រួសារនៃសព មានទុក្ខក្រៀមក្រំជាទម្ងន់ ដោយ លោក ឧកញ៉ា ឈាង រ័ត្ន អតីតប្រធានក្រុមហ៊ុន សម្រស់ធម្មជាតិ ឯ.ក បានទទួលមរណភាពកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ។ ដោយសង្កេតឃើញថា មានអ្នកសារព័ត៌មាន និងសាធារណជនមួយចំនួន បានធ្វើការផុសចែកចាយ និងស៊ែរ រូបភាព និងវិដេអូមិនសមរម្យលើបណ្តាញសង្គម ពាក់ព័ន្ធនឹងសពលោក ឧកញ៉ា ឈាង រ័ត្ន ជាហូរហែ ដោយគ្មានការ អនុញ្ញាត។ ទង្វើទាំងនេះ ហាក់ដូចជាមិនបានផ្តល់ការគោរពសិទ្ធិបុគ្គល និងឱ្យតម្លៃ ហើយធ្វើឱ្យប៉ះយ៉ាងខ្លាំងដល់សេចក្ដី ថ្លៃថ្នូរ និងកិត្តិយសនៃសព និងប៉ះពាល់ដល់អារម្មណ៍ផ្លូវចិត្តរបស់ក្រុមគ្រួសារទាំងមូលផងដែរ។ លើសពីនេះទៅទៀត ការធ្វើបែបនេះ ក៏មិនបានបង្ហាញអំពីសេចក្តីថ្លៃថ្នូរ និងគុណធម៌ក្នុងនាមជាមនុស្ស និងធ្វើ ឱ្យសីលធម៌ក្នុងសង្គមជាតិទាំងមូលមានការធ្លាក់ចុះថែមទៀតផង។ ដូច្នេះ ក្រុមគ្រួសារនៃសព ទទូចសុំ បងប្អូនសារព័ត៌មាន និងសាធារណជនទាំងអស់ ដែលបានបង្ហោះរូបភាព ឬ វិដេអូទាំងឡាយណា ដែលមិនគួរគប្បី សូមបញ្ឈប់ការផុសស៊ និងលុបចេញពីគ្រប់បណ្តាញសង្គម រួមមានជាអាទិ៍ Facebook និង Tiktok ជាបន្ទាន់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនសារព័ត៌មាន និងសាធារណជនទាំងអស់ ទទួលជ្រាបជា ព័ត៌មាន និងចូលរួមសហការជាមួយក្រុមគ្រួសារនៃសព ដែលកំពុងជួបវិចិត្តយ៉ាងធ្ងន់ធ្ងរនាពេលនេះ។ សូមបងប្អូនទាំងអស់គ្នា ទទួលយកនូវការគោរពអំពីក្រុមគ្រួសារយើងខ្ញុំ”៕

ប្រភព៖ ឈាង ណារីន

May be an image of poster and text