ក្រុមក្មេងទំនើងចំនួន០៦នាក់ ដែលបង្កសម្លេងរំខានដល់អ្នកជិតខាង (ដុតផាវ) ត្រូវឃាត់ខ្លួន

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល​៤:០០ នាទី​ទៀប​ភ្លឺ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន ៦​នាក់ ពាក់ព័ន្ធ​ករណី​បង្ក​សម្លេង​រំខាន​ដល់​អ្នក​ជិតខាង (​ដុត​ផាវ​)​។

ក្រុម​ក្មេង​ទំនើង​ឃាត់ខ្លួន​ចំនួន​០៦​នាក់​៖
១-​ឈ្មោះ សំ​អាន ថុ​នា ភេទ​ប្រុស មុខរបរ​សិស្ស ស្នាក់​នៅ​ភូមិ​កំ​រៀង សង្កាត់​កន្ទោក​។
២-​ឈ្មោះ កុយ វ៉ា​ន់​នាថ ភេទ​ប្រុស មុខរបរ​សិស្ស ស្នាក់​នៅ​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក​។
៣-​ឈ្មោះ អឿ​ន វ​ឌ្ឍ​នា ភេទ​ប្រុស មុខរបរ​សិស្ស អ្នក​នៅ​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក​។
៤-​ឈ្មោះ រុន ភា​រុណ ភេទ​ប្រុស មុខរបរ​សិស្ស ស្នាក់​នៅ​ភូមិ​កំ​រៀង សង្កាត់​កន្ទោក​។
៥-​ឈ្មោះ ថា បញ្ញា ភេទ​ប្រុស ស្នាក់​នៅ​ភូមិ​កំ​រៀង សង្កាត់​កន្ទោក​។
៦-​ឈ្មោះ យុក រ៉ា​យុទ្ធ ភេទ​ប្រុស មុខរបរ​សិស្ស ស្នាក់​នៅ​ភូមិ​កំ​រៀង សង្កាត់​កន្ទោក​។

បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ធ្វើការ​ណែនាំ​អប់រំ ធ្វើ​កិច្ចសន្យា និង​ឲ្យ​អាណាព្យាបាល​មក​ធានា​ទើប​សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ