ភ្នំពេញ៖ មានករណីអំពើលួច(កាត់យកខ្សែរភ្លើង) នៅចំណុច អាគារកំពុងសាងសង់ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជយ័ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០៨ៈ៣០នាទីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ។
ជនរងគ្រោះឈ្មោះ សួស សុីនាង ភេទប្រុស អាយុ ៣៣ឆ្នាំមុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ផ្ទះលេខ៧៧G ភូមិព្រៃព្រីង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ខាន់ សុឃី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ(ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)។ សម្ភារចាប់យក រួមមាន ៖ ដង្កាប់ដងជ័រពណ៌ក្រហម ចំនួន០១(របស់ជនសង្ស័យ) ខ្សែរភ្លើងប្រវែងជិត២០ម៉ែត្រ (របស់ជនរងគ្រោះ និងបានប្រគល់អោយជនរងគ្រោះវិញ)។
កាលពីថ្ងៃទី ០៩/១០/២០៣៣ វេលាម៉ោង ០៨ម៉៣០នាទី ជនរងគ្រោះឈ្មោះ សួស សុីនាង បានចេញទៅធ្វើការនៅខាងក្រៅដោយមិនបានចាក់សោរទ្វារ បន្ទាប់មកស្រាប់ តែសង្ស័យឈ្មោះ ខាន់ សុឃី បានដើរមកដល់ចំណុចកើតហេតុ ឃើញការដ្ឋានសំណង់របស់ជនរងគ្រោះមិនចាក់សោរទ្វារ ទើបជនសង្ស័យក៏ចូលទៅរួចក៏យកដង្កាប់កាត់យកខ្សែភ្លើង(បីហ្វា ខ្សែរញ៉ូមរបស់ជនរងគ្រោះ ) ពេលនោះជនរងគ្រោះមកទាន់ក៏ចាប់បានជនសង្ស័យ រួមទាំងវត្ថុតាងប្រគល់ឲសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣នៅវេលាម៉ោង ១០ម៉២២នាទីព្រឹកថ្ងៃខែឆ្នាំដដែល ដើម្បីចាត់ការតាមផ្លូវច្បាប់។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ប្រភព៖ ផ្នែកនគរបាលយុត្តិធម៌នៃអធិការខណ្ឌមានជ័យ