ព្រះសីហនុ៖ សមត្ថកិច្ចឲ្យដឹងថា នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះបានប្រទះឃើញសាកសពស្ត្រីជនជាតិចិនម្នាក់ គេដាក់ចូលវ៉ាលី រួចយកទៅកប់ក្នុងដី នៅតំបន់សមុទ្ររាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (នៅចំណុចក្នុងព្រៃ ផ្លូវចូលព្រែកចាក ស្ថិតនៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ)។
ភ្លាមៗសមត្ថកិច្ចនៅមិនទាន់មានរបាយការណ៍បញ្ជាក់ករណីនេះ ថាដើមហេតុមកពីអ្វី នៅឡើយ ដោយកំពុងធ្វើការស្រាវជ្រាវបន្តតាមនិតិវិធី៕
ប្រភព៖ Huy Bunleng News