ព្រះសីហនុ៖ សមត្ថកិច្ចបញ្ជូនជនសង្សយ័ម្នាក់ជាជាង ត បណ្តាញអគ្គិសនី(ឯកជន) ទៅសាលាដំបូងខេត្តផ្តន្ទាទោសពីបទធ្វើឲ្យខូចខាតទ្រព្យសម្ភារៈក្នុងផ្ទះរបស់ពលរដ្ឋជាម្ចាស់ដើមបណ្តឹងពាក់ពន្ធ័នឹងការត បណ្តាញអគ្គិសនីខុសបច្ចេកទេស។
បើតាមសមត្ថកិច្ចមូលដ្ឋានសង្កាត់លេខ៤ក្រុងព្រះសីហនុឲ្យដឹងនៅព្រឹកថ្ងៃ៩តុលា២០២៣ថា ជនសង្សយ័មានឈ្មោះ ភី គល់ (ហៅហុីង) ភេទប្រុសជាជាង ត បណ្តាញភ្លើងអគ្គិសនី(ឯកជន) ត្រូវបានម្ចាស់សំណង់លំនៅដ្ឋានមួយកន្លែងក្នុងភូមិ៥សង្កាត់លេខ៤ ប្តឹងមកសមត្ថកិច្ចកាលពីពេលថ្មីៗកន្លងទៅនេះ ថារៀបបណ្តាញភ្លើងខុសបច្ចេកទេស ពេលម្ចាស់ផ្ទះបើកភ្លើងបណ្តាលឲ្យផ្ទុះ បំផ្លាញសម្ភារៈក្នុងផ្ទះខូចខាតធ្ងន់ធ្ងរ បន្ទាប់មកជនសង្សយ័គេចខ្លួនមិនព្រមចូលមកដោះស្រាយ ទើបម្ចាស់ផ្ទះដាក់បណ្តឹងមកសមត្ថកិច្ច ហើយក្រោយមកទើបសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងចាប់បញ្ជូនទៅផ្តន្ទាទោសតាមច្បាប់៕
ប្រភព៖ Huy Bunleng News