ភ្នំពេញ៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ម៉ោង១៧និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន០៧នាក់ ពាក់ព័ន្ធករណីយកដាវកាប់បណ្តាលឲ្យរងរបួស ប្រព្រឹត្តនៅចំណុចវត្តគល់ទទឹង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣។
ជនសង្ស័យឈ្មោះ ម៉ាន់ ភក្តី ភេទប្រុស ជនជាតិខ្មែរ មុខរបរ លក់ផ្កា ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតីវិធី៕